សូមចូលរួមសោកស្ដាយផង មន្រ្តីប៉ូលិសមួយរូបបានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុករបស់ព្រះតេជព្រះគុណមួយអង្គដែលមានព្រះនាម «បច្ចឹមមង្គលសិលាចារ្យ ឋានុត្តមោ» បានបង្ហោះនូវដំណឹងដ៏ ក្រៀម ក្រំមួយ ខណៈដែលមានមន្រ្តីប៉ូលិសម្នាក់បានទទួលមរណភាពដោយសារ ក រ ណី គ្រោះ ថ្នាក់ ចរាចរណ៍ ពិតជាគួរឲ្យ រន្ធត់ ចិត្តណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ក្នុងនាមព្រះវចនាចារ្យរាជាគណថ្នាក់កិត្តិយស សូមនិមន្តចូលរួម រំ លែក សមាន ទុក្ខ ដ៏ សែន ក្រៀម ក្រំនេះ ជាមួយក្រុមគ្រួសា នៃ ស ព ដោយ អ/ន ត្រី ឌី សារួត ជួបគ្រោះ ថ្នាក់ ចរាចរណ៍នៅថ្មឆ័ត្រ។ សូមវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពចុះ ថ្មពួក 11/1/2564/2021»។
ទន្ទឹមនឹងដំណឹងដ៏ សោក សៅ បំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍ សោក ស្ដាយ ជាខ្លាំង ចំពោះការបាត់បង់នូវធនធានមួយយ៉ាងសំខាន់ ព្រមទាំងបានផ្ញើសារ រំ លែក ទុក្ខ យ៉ាង ក្រៀម ក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធ របស់បងប្រុសឆាប់បានទៅកាន់ សុ គ តិ ភព កុំបីឃ្លៀងឃ្លាតឡើយ។