មិនធម្មតាមែន បទក្មេងស្ទាវដែលអូនស្អប់ របស់នាយ ចឺម ត្រឹមរយះពេល១ខែសោះ មានអ្នកទស្សនារហូតដល់ទៅ 10លានដង

ប្រិយមិត្តនិងមហាជនជាច្រេីន ប្រាកដជាបានស្គាល់ច្បាស់រួចមកហេីយ នាយ ចឺម ដែលរូបលោកគឺជាតារាចម្រៀងដ៏មានឈ្មោះល្បី ក្នុងផលិតកម្ម សាន់ដេ ចំពោះសមត្ថភាពសម្ដែង និងសម្លេងធ្ងន់ស្រែក បានខ្ពស់ធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការចាប់ អារម្មណ៍ក៏ដូចជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្ដៗយុវវ័យ រួមទាំងទស្សនិកជន ផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រូបលោកបានបញ្ចេញបទថ្មីរបស់ខ្លួន ដែលមានចំណងជើង “ក្មេងស្ទាវដែលអូនស្អប់” ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកដែលចូលចិត្ដស្ដាប់បទចម្រៀងតាមបណ្ដាញសង្គម យូធូប ដែលមានចំនួនអ្នកចូលទស្សនារហូតទៅដល់រាប់លានដងឯណោះ។

ក្នុងនោះដែរ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ខាងផលិតកម្ម សាន់ដា បានបង្ហោះសារថ្លែងអំណរគុណទៅដល់ទស្សនិជន ដែលមានខ្លឹមសារថា៖”ផលិតកម្មសាន់ដេ សូមថ្លែងអំណរគុណ​ យ៉ាងជ្រាលជ្រៅដល់ បងប្អូនទាំងអស់គ្នា ដែលបានគាំទ្រ ចូលចិត្ត និង​ស្រលាញ់ បទលោក​ ចឺម បទ​(ក្មេងស្ទាវដែលអូនស្អប់)​ ត្រឹមរយះពេល១ខែ​ ​​​​មានអ្នកទស្សនារហូតដល់ទៅ 10លានដង​ (10 M Views)​ នៅក្នុង Channel YouTube ផលិតកម្មសាន់ដេ ផលិតកម្មយើងខ្ញុំនិងចេញបទថ្មីៗសម្រាប់បងប្អូនទាំងអស់គ្នា សូមអរគុណ”។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *