អីយ៉ាលឿនបស់គេ ស្គាល់គ្នា១ថ្ងៃ បងសុំអូនធ្វើសង្សារ ១ខែជួបគ្នាបានតែ២ដង ទ្រាំពុំបានចូលដណ្តឹងយកធ្វើប្រពន្ធតែម្តង

ពិតជាឃើញភ្លាមស្រលាញ់ភ្លេតមែន ដោយបុរសម្នាក់បានធ្វើឲ្យនារីម្នាក់ជឿជាក់មកលើពាក្យសន្យារបស់ខ្លួនថា ពិតជាស្រលាញ់នាងពិតប្រាកដមែន ដោយភាគីខាងខាងបុរស បានសម្រេចចិត្ដចូលសួរទៅដល់ឪពុកម្ដាយខាងស្រី ដោយអ្នកទាំងពីរទើបតែស្គាល់គ្នាបានត្រឹមតែ១ខែ និងជួបគ្នាបាន២ដងតែប៉ុណ្ណោះ។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកប្អូនស្រីដែលមានឈ្មោះ រឹតម៉ា៚ និច្ច បានសរសេររៀបរាប់ឱ្យដឹងពីថា៖”ថ្ងៃផ្ដើមទី២៧ ខែ០៧ ឆ្នាំ២០១៩ ថ្ងៃពិសេសទី២០ ខែ១០ ឆ្នាំ២០១៩ ស្រលាញ់អូន៣ខែ ០៥ថ្ងៃសោះ បងអាចឲ្យអូនពាក់ឈុតនេះបានHunii បងធ្វើតាមពាក្យសន្យាបានហើយ អូនស្ទើរមិនជឿថាបងអាចធ្វើវាបានទេប្ដី ស្គាល់គ្នា១ថ្ងៃ បងសុំអូនធ្វើសង្សារ តែអូនយល់ព្រមគឺរយៈពេល៣ថ្ងៃ ទើបអូនព្រម។ ស្រលាញ់គ្នាបាន ១ខែឃើញមុខគ្នាបាន ២ដង បងក៏ចូលសួុរអូន ហើយពួុកយើងក៏មានថ្ងៃនេះ។

មូលហេតុដែលខ្ញុំស្រលាញ់គាត់ខ្លាំងគឺ៖ ទី១ គាត់ខុស គាត់តែងសុំទោសខ្ញុំ។ ទី២ គាត់ធ្វើអ្វីមួយក៏ដោយ ក៏គាត់តែងតែប្រាប់ខ្ញុំ។ ទី៣ គាត់តែងតែមើលថែខ្ញុំនឹងយកចិត្ដទុកដាក់ចំពោះខ្ញុំជានិច្ច។ ទី៤ គាត់តែងតែផ្ដល់នូវស្នាមញញឹមជាងទឹកភ្នែកមកឲ្យខ្ញុំ។ ទី៥ បុរសម្នាក់នេះហើយដែលខ្ញុំចាត់ទុកជាមនុស្សចុងក្រោយបំផុតសម្រាក់ខ្ញុំ”៕

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *