ពិតជា​ស្វីតខ្លាំងណាស់​ កញ្ញា​ ពេជ្រ​ សូលីកា​ បានច្រៀង​ចម្រៀង​ទៅកាន់​គូដណ្ដឹង​ខ្លួន​ ធ្វើឲ្យគូស្នេហ៍របស់នាង ហូរទឹកភ្នែករលីងរលោង​និយាយ​លែងចេញ​

អ្នកទាំងអស់គ្នាច្បាស់ជាស្គាល់តារាចម្រៀង ពេជ្រ សូលីកា ច្បាស់ហើយ ដោយកញ្ញាគឺជាតារា ដែលមានរូបរាងតូចច្រលឹង នឹងស្រស់ស្អាតខ្លាំងណាស់ ហើយកញ្ញាគឺជាតារាចម្រៀងស្រីមួយរូប ដែលកំពុងតែមានឈ្មោះ បោះសំលេង យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង តាមរយះការសម្តែង និងច្រៀង បែប​មនោសញ្ចេតនា កំសត់ ដែលធ្វើអោយអ្នកទស្សនាកំសត់ទៅតាមនាង។

ដោយឡែក​ ដែលកាលពី​ព្រឹកមិញ​ ត្រូវនឹងទី២៥ ខែតុលា​ ឆ្នាំ២០១៩​នេះ​ កញ្ញា​ ពេជ្រ​ សូលីកា​ តារា​ចម្រៀង​ស្រី​ដ៏​ល្បី​ឈ្មោះក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​​ ជាមួយនិងគូស្នេហ៏​ បានរៀបចំ​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​អធិអធ័ម​ ក្រោមការដឹងឮពីបង​ប្អូន​សាច់​ញាតិ​ និងចាស់ទុំទាំងសងខាង​ ដែលមានការចូលរួមពី​សំណាក់​ភ្ញៀវ​កិត្តិយសជាច្រេីនរូប ។

ជាមួយនឹងគ្នានេះដែរ គេសង្កេតឃើញថា ក្នុង​កម្មវិធី​ទាំង​មូលបានមានការរៀបចំ​យ៉ាង​ប្រណិត​ អម​ជាមួយ​ការតុបតែង​ផ្កាយ៉ាងស្រស់ស្អាត​ ហេីយអ្វីដែល​កាន់តែ​ពិសេស​នោះ​ កញ្ញា​ ពេជ្រ​ សូលីកា​ រួមជាមួុយ​គូ​ដណ្តឹងបានគ្រងឈុតសម្លៀក​បំពាក់បែបប្រពៃណីយ៉ាងស្រស់ស្អាត​ ដែលធ្វេីអោយ​អ្នកគាំទ្រ​ ក៏ដូចជា​មជ្ឈដ្ឋានមហាជនមានការ​កោតសរសេីរ​ និងពេញចិត្តជាខ្លាំង​។

ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ​ដែរ​ កញ្ញា​ ពេជ្រ​ សូលីកា​ ក៏បានធ្វេីការបកស្រាយ​បទចម្រៀង​យ៉ាង​ផ្អែមល្ហែម​ទៅកាន់​គូដណ្ដឹង​របស់​ខ្លួន​ ក្រោមការស្រែកហ៊ោរកញ្ជ្រៀវ ពីសំណាក់មិត្តភ័ក្រអ្នកចូលរួម ធ្វើឲ្យគូស្នេហ៍របស់នាង ហូរទឹកភ្នែករលីងរលោង រំភើបចិត្តមិនដឹងខ្លួន។​ ដេីម្បីជ្រាបច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *