ស្រក់ទឹកភ្នែក ក្រោយពីបានស្តាប់អ្នកនាង Sun Linda ធ្លាប់ជាមនុស្សដែលមានជំងឺបាក់ទឹកចិត្តដំណាក់កាលធ្ងន់ធ្ងរ ​ធ្លាប់ព្យាយាមបញ្ចប់ជិវិតជាច្រើនលើកច្រើនសារ តែពេលនេះជីវិតរបស់នាងប្រែជាស្រស់បំព្រងឡើងវិញ ដោយសារតែបានធ្វើរឿងមួយនេះ

បើនិយាយដល់ជំងឺបាក់ទឹកចិត្ត ឬហៅតាមភាសាអង់គ្លេស (Depression) វិញនោះ ប្រិយមិត្ដដែលជាអ្នកចូលចិត្ដប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ប្រាកដជាធ្លាប់បានលឺពាក្យមួយនេះជារៀងរាល់ថ្ងៃរួចមកហើយ ហើយក៏ប្រហែលជាគិតថា ជំងឺប្រភេទនេះវាគ្រាន់តែ ជាបញ្ហាតូចតាចគ្មានអ្វី ដែលត្រូវព្រួយបារម្ភនោះទេ។

មិនដូច្នេះនោះឡើយ ជំងឺបាក់ទឹកចិត្ត ជាប្រភេទជំងឺម្យ៉ាង ដ៏កាចសាហាវលើសពីអ្វី ដែលយើងធ្លាប់ដឹងនឹងលឺថែមទៀតផង ប្រសិនបើយើងមិនយកចិត្តទុកដាក់ចំពោះវា វានឹងធ្វើឲ្យបុគ្គលនោះ មានអារម្មណ៍សោកសង្រេងយ៉ាងធ្ងន់ធ្ងរ លែងមានចំណាប់អារម្មណ៍ទៅលើការរស់នៅប្រចាំថ្ងៃ រហូតអាចឈានទៅដល់ការសម្លាប់ខ្លួនក៏ថាបាន។

យ៉ាងណាមិញ ស្រាប់តែមុននេះបន្ដិច នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក តាំង គីមសួរ បានបង្ហោះវីដេអូ ស្ដីពីនារីម្នាក់ រួមទាំងលោក ប៉ែង ចំរ៉ុង បានចែករំលែកបទពិសោធន៏របស់ខ្លួន ដែលធ្លាប់បានឆ្លងកាត់ចំពោះ ជំងឺដ៏កាចសាហាវមួយនេះ (Depression)។

ក្នុងនោះដែរ លោក តាំង គីមសួរ ក៏បានភ្ជាប់សារមួយឃ្លាឲ្យដឹងថា៖”អ្នកនាងSun Lindaធ្លាប់ជាមនុស្សដែលមានជំងឺបាក់ទឹកចិត្តដំណាក់កាលធ្ងន់ធ្ងរ ​នាងធ្លាប់ព្យាយាមបញ្ចប់ជិវិតជាច្រើនលើកច្រើនសារដើម្បីចាកឆ្ងាយអំពីបញ្ហានិងការមើលងាយ ជាភ័ព្វសំណាងភ្នំឱរ៉ាល់បានសង្គ្រោះអាយុជិវិតនាងទាន់ពេល ហើយបានព្យាបាលនាងឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះ។ រឿងរ៉ាវទាំងស្រុងយ៉ាងណា សូមពុកម៉ែបងប្អូនស្តាប់ការរៀបរាប់របស់នាង។ អរគុណលោក ប៉ែន ចំរ៉ុងចំពោះការសម្របសម្រួលនិងចែករំលែកបទពិសោធន៍នៃការឡើងភ្នំឳរ៉ាល់”៕

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *