ភ្លេច​ពួក​គាត់​នៅ​ លោកយាយ​ព្រះ​ជន្ម​ជិត​ ១០០ឆ្នាំ​ទេីប​ជួបគូព្រេង​ ខណៈ​ដែល​កូន​កំលោះ​អាយុ​ ៤៨ឆ្នាំ​ បានកាន់ដៃគ្នា​ចូល​រោង​ ពេលនេះ​​ តាប៊ុយ​ បាន

មនុស្សយើងម្នាក់ៗ មិនថាជាអ្នកមានឋានៈ​ អ្នកក្រ ឬអត្តចរិតយ៉ាងណា​ក្នុងសង្គមនោះទេ ក៏សុទ្ធតែត្រូវការនូវសេចក្តីស្រលាញ់​ និង​គូស្រកររៀងៗខ្លួន​ ក៏ព្រោះតែផ្លូវដំណេីរ​ជីវិត​នៅពេលខាងមុខ​ មាន​បញ្ហា​ជាច្រើន​ ដែលត្រូវ​ការ​ដៃគូរ​ពិភាក្សា​គ្នា​ទៅវិញ​ទៅមក​ ជាពិសេស​ការ​បង្កើត​គ្រួសារ​ មានកូនមានចៅតទៅថ្ងៃមុខ។

យ៉ាងណា​មិញ​ ក្រឡេក​មកមេីល​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​វិញ​ ដែលកាលពី​ពេលថ្មីៗនេះ​ នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បានមានការ​ចាប់​អារម្មណ៍​ចំពោះ​ពួកគាត់ជាខ្លាំង​ ខណៈ​ដែលកូនកំលោះ​មាន​អាយុ​តិច​ជាង​កូន​ក្រមុំ​មួយខ្សែ​ ដែលស្ទេីតែ​អាចធ្វេីជា​ម្តាយនិងកូនគ្នា​បាន​ បែរជាមកចាប់ដៃគ្នាសាងភាព​ភ្ញាក់ផ្អើល​ ដោយការ​កាន់ដៃគ្នាចូលរោងការទៅវិញ។

គួរ​រំលឹកថា​ កូនក្រមុំ​ មានឈ្មោះ​ កើត ឡាត អាយុ៧២ឆ្នាំ រស់នៅភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង​ ចំណែកឯកូន​កំលោះវិញមានឈ្មោះ​ អ៊ុង វុន្ថា អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិប្រាសាក់ ឃុំប្រាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។​ ប្តី​ប្រពន្ធ​មួយ​គូ​រ​នេះ​ បាន​រៀប​អាពាហ៍នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩នេះ នៅផ្ទះខាងនារីក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ដោយ​ឡែក​ នៅ​មុន​នេះ​បន្តិច​ លោក​ តាប៊ុយ​ ដែលជា​ពិធីករ​ដ៏ល្បី​របស់ស្ថានីយ​ទូរស័ព្ទ​ MYTV បានធ្វើការ​សម្ភាសន៍​ដល់​ពួកគាត់​ទាក់ទង​នឹង​ដំណើរ​ជីវិត​រស់​នៅ​រួម​គ្នា​ក្រោយ​ពី​រៀប​ការរួច​ ហើយ​អ្វី​ដែល​ពិសេស​នោះ​ ពួកគាត់​ទាំង២ក៏នឹងមាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ ពេញ​ចិត្ត​ឬអត់​នា​សប្ដាហ៍​ក្រោយ​ផងដែរ។ បន្ថែម​លេីសពីនេះ​ កម្មវិធី​ពេញចិត្ត​ឬអត់​ ក៏បាន​ចូល​រួម​ជាចំណង​ដៃដល់ពួកគាត់ចំនួន​ ៦០មុឺនរៀលផងដែរ។

ដេីម្បីជ្រាបកាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​កិច្ច​សម្ភាសន៍​ពីលោក​ តាប៊ុយ​ ដូច​តទៅ​

Add a Comment

Your email address will not be published. Required fields are marked *