ក្រោយ​ផ្ទះ​កក្រើក​រឿង​ពេញ​ហ្វេសប៊ុក​ កញ្ញា​ ពេជ្រ​ សូលីកា​ និង​អនាគត​ស្វាមី​ មិនខ្វល់​តបត​ តែបែរជាមក​មាន​គម្រោង​បេីកហាងថ្មីទៅវិញ

មហាជនជាច្រេីន​ បាននឹងកំពុងតែមានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ចំពោះ​ពិធីភ្ជាប់​របស់​កញ្ញា​ ពេជ្រ​ សូលីកា​ ជាមួយ​គូស្នេហ៍​​ ដែលបាន​ប្រារព្ធ​ធ្វើ​ឡើងកាលពី​ព្រឹកថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៩​នេះ ដែលបានរៀបចំ​យ៉ាង​អធិអធ័ម​ ក្រោមការដឹងឮពីបង​ប្អូន​សាច់​ញាតិ​ ចាស់ទុំទាំងសងខាង​ និងមានការចូលរួមពី​មិត្ត​ភ័ក្តិ​ក្នុង​និងក្រៅ​សិល្បៈ​ ក៏ដូចជា​​ភ្ញៀវ​កិត្តិយសជាច្រេីនរូបផងដែរ ។

ជាមួយនឹងគ្នានេះដែរ គេសង្កេតឃើញថា ក្នុង​កម្មវិធី​ទាំង​មូលបានមានការរៀបចំ​យ៉ាង​ប្រណិត​ អម​ជាមួយ​ការតុបតែង​ផ្កាយ៉ាងស្រស់ស្អាត​ ហេីយអ្វីដែល​កាន់តែ​ពិសេស​នោះ​ កញ្ញា​ ពេជ្រ​ សូលីកា​ រួមជាមួុយ​គូ​ដណ្តឹងបានគ្រងឈុតសម្លៀក​បំពាក់បែបប្រពៃណីយ៉ាងស្រស់ស្អាត​ ដែលធ្វេីអោយ​អ្នកគាំទ្រ​ ក៏ដូចជា​មជ្ឈដ្ឋានមហាជនមានការ​កោតសរសេីរ​ និងពេញចិត្តជាខ្លាំង​។

ក្រោយ​ពី​កម្មវិធី​ដ៏​មាន​ជ័យ​មង្គល​នេះ​ ត្រូវ​បាន​បញ្ចប់​ទៅយ៉ាង​រលូន​រួចមក​ ក៏ស្រាប់​តែ​មាន​រឿង​រ៉ាវ​ទំនាស់​មួយ​​បានកេីតឡេីង​ ដែលជាការចេញមុច​ហែកហួរ​ពីសំណាក់​អតីត​មិត្តភក្តិ​ជិតស្និទ្ធរបស់ខ្លួ​ន​ ធ្វើឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជុំវិញ​ករណី​នេះ​ដែរ​ ម្ចាស់​សាមី​ខ្លួន​ កញ្ញា​ ពេជ្រ​ សូលីកា​ ក៏មិនបានធ្វេីការ​តបត​អីនោះដែរ​ ហេីយចំពោះរឿង​រ៉ាវ​នេះ​ ក៏កំពុង​តែមានការ​ស្ងប់ស្ងាត់​ទៅ​វិញ​ផងដែរ។

យ៉ាងណា​មិញ​ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍នោះ​ កញ្ញា​ ពេជ្រ​ សូលីកា​ និង​គូដណ្ដឹង​ បានគិតពីគម្រោង​បើកហាង​ថ្មី​ ឈ្មោះ​ ​បាយស្រា​ ​ធ្វើព្រងើយ ដោយមិនបានខ្វល់ពី​រឿង​ដែលកំពុង​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះឡើយ​ ចំណែក​ឯ​ថ្ងៃរៀប​មង្គលការ​របស់​អ្នក​ទាំង​ពីរ​ ក៏​មិនទាន់​មានការ​បញ្ជាក់​ច្បាស់​នៅឡើយ​នោះទេ​។

Add a Comment

Your email address will not be published. Required fields are marked *