មូលហេតុដែលខ្ញុំសុខចិត្តបោះបង់អ្នកដែលស្រឡាញ់ខ្ញុំ សង្ហារៗនិងមានទ្រព្យសម្បត្តិជាច្រើន ហើយសុខចិត្តទ្រាំរួមរស់ជាមួយគាត់តែម្នាក់ និងព្រមចាប់ដៃគ្នាតាំងពីចំនុចសូន្យមកដល់ពេលនេះព្រោះ

ចូលមកដល់ឆ្នាំ២០១៩នេះទៅហើយ បើនិយាយអំពីរឿងស្នេហាវិញនោះ មនុស្សចំនួនជាង ៩០ភាគរយទៅហើយ នៅលើពិភពលោកនេះ សុទ្ធសឹងតែធ្លាប់ឆ្លងកាត់ស្នេហា ហើយក៏ធ្លាប់ឆ្លងកាត់ស្នេហាដែលមានភាពផ្អែមល្ហែម និងការបែកបាក់គ្នា ព្រមទាំងអារម្មណ៏ស្រលាញ់គេតែម្នាក់ឯងថា វាសែនពិបាកយ៉ាងណា។

ដោយឡែក ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកលក់អនឡាញ ដ៏ល្បីឈ្មោះម្នាក់ នោះគឺ អ្នកនាង Sok Neang Online Shop បានសរសេររៀបរាប់ប្រាប់ពីក្ដីស្រលាញ់របស់ខ្លួន ចំពោះស្វាមីរបស់នាង អមមកជាមួយនៅភាពជោគជ័យយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេ អាចទិញផ្ទះដ៏ធំ និងរថយន្ដស៊េរីទំនើបថែមទៀតផង។

ក្នុងនោះដែរ ម្ចាស់គណនីរូបនេះ បានសរសេររៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖”មូលហេតុដែលខ្ញុំសុខចិត្តបោះបង់អ្នកដែលស្រឡាញ់ខ្ញុំ សង្ហារៗនិងមានទ្រព្យសម្បត្តិជាច្រើន ហើយសុខចិត្តទ្រាំរួមរស់ជាមួយគាត់តែម្នាក់ និងព្រមចាប់ដៃគ្នាតាំងពីចំនុចសូន្យមកដល់ពេលនេះព្រោះ៖ ទី១ គាត់មិនធ្លាប់បោះបង់ចោលខ្ញុំ ក្នុងពេលដែលជួបទុក្ខលំបាក ហើយបើទោះបីលំបាកខ្លាំងប៉ុនណាក៏ដោយ គាត់តែងតែបារម្ភខ្ញុំជានិច្ចក្នុងពេលដែលអ្នកខូចចិត្ត និងបាក់កម្លាំងចិត្ត។

ទី២ គាត់ទទួលយកអារម្មណ៍ខ្ញុំបានគ្រប់យ៉ាង សូម្បីតែខ្លួនគាត់មិនមែនជាអ្នកខុស។ ទី៣ គាត់ចង់នៅក្បែរខ្ញុំគ្រប់ពេល
សូម្បីពេលខ្លះខ្ញុំមានអារម្មណ៍ធុញគាត់ក៏ដោយ គាត់ទទួលយកគ្រប់យ៉ាងពីខ្ញុំបាន មិនថាខ្ញុំយ៉ាប់យ៉ាងណាក៏ដោយ គាត់តែងតែចង់ឃើញខ្ញុំមានក្ដីសុខនិងស្នាមញញឹមរាល់ថ្ងៃ ពូសឿន”៕

Add a Comment

Your email address will not be published. Required fields are marked *