ក្រោយ​ពី​បេក្ខជន​ ចាន់​ សុបញ្ញា​ ទទួល​បាន​ជ័យ​លាភី​លេខ​១​ ក្នុង​កម្មវិធី​ X Factor Cambodia ស្រាប់តែអ្នកនាង​ ឱក​ សុគន្ធកញ្ញា​ បានបង្ហោះ​សារថា

កាលពីថ្ងៃទី០៣ ខែ​វិច្ឆិកា​ ឆ្នាំ២០១៩ នេះ ​មហាជន​​ជាច្រើន​ បាន​មានការ​តាម​ដាន​យ៉ាង​ជក់ចិត្ត​ ដិត​អារម្មណ៍​តែ​ម្ដង​ ជាមួយ​កម្មវិធី​ប្រលងចម្រៀង​ លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ រដូវ​កាល​ទី​១​ ដែលកាលពីយប់មិញនេះ​ បានឈានមកដល់ វគ្គ Live Show សប្តាហ៍ទី១០​ ដែល​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​ហេីយ។

អ្វីដែលកាន់​តែពិសេស​នោះ​ ក៏មាន​វត្តមាន​អញ្ជើញ​ផ្តល់​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់បំផុតចូលរួម​ពី​សំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ឯក​ឧត្តម​ ខៀវ​ កាញារីទ្ធ​ រួម​ទាំង​អភិបាល​ នៃ​គណៈអភិបាន​រាជធានី​ភ្នំពេញ​ ឯក​ឧត្តម​ ឃួង​ ស្រេង​ ផងដែរ​ ដែលធ្វើឲ្យ​កម្មវិធី​ទាំង​មូលមានការ​កក្រើក​តែម្តង​។

យ៉ាង​ណា​មិញ​ នា​សប្ដាហ៍​ផ្តាច់​ព្រ័ត្រ​នេះ​ដែរ​ នៅសល់បេក្ខជន​ចំនួន​៤រូប​ ដែលរួមមានដូចជា​ បេក្ខជន​ ចាន់​ កូម៉ែន,​ បេក្ខជន​ ចាន់​ សុបញ្ញា​,​ បេក្ខជន​ គង់​ ចំរើន​ និង​បេក្ខជន​ សំ​ សុ​ វណ្ណារ៉ា​ក់​ បានសាង​ភាព​អស្ចារ្យ​ជូនដល់​មហាជន​ទូទាំង​ប្រទេស​ ដោយការ​បកស្រាយ​បទ​ចម្រៀង​ម្នាក់ៗចំនួន​២​បទ​ បែប​មនោសញ្ចេតនា​ និង​ញាក់​កន្ត្រាក់​អារម្មណ៍​។

ជាមួយ​គ្នា​នេះ​ដែរ​​ អ្វី​ដែល​ប្រិយមិត្ត​ និងមហាជន​ទូទាំង​ប្រទេស​បានមានការ​ទន្ទឹម​រង់ចាំ​យ៉ាង​អន្ទះសា​នោះ​គឺបានមកដល់ហេីយ​ ដែល​លទ្ធផល​ម្ចាស់​ពានរង្វាន់​កម្មវិធីដែលល្បីកក្រើកទូទាំងពិភពលោក X FACTOR CAMBODIA​ រដូវ​កាល​ទី​១នេះ​ គឺបាន​ទៅលេី​ បេក្ខជន​ ចាន់​ សុបញ្ញា​ ដែលមកពី​ខេត្ត​កំពង់ចាម​ និងជា​បេក្ខជន​ដែលក្មេងជាងគេនៅក្នុង​កម្មវិធី​ទាំង​មូល។

ជា​មួយ​នឹង​លទ្ធផល​ដ៏​អស្ចារ្យ​នេះ​ដែរ​ អ្នក​នាង​ ឱក​ សុគន្ធកញ្ញា​ បានសម្តែងនូវ​អារម្មណ៍​រំភើប​រីករាយ​ និងមាន​មោទនភាព​ជា​ខ្លាំង​ ដោយកូនក្រុមរបស់ខ្លួន​ បានក្លាយជា​ម្ចាស់​ជ័យ​លាភី​លេខ​១​ ក្នុង​កម្មវិធី​ដ៏​ល្បី​ទូទាំង​ពិភពលោក​មួយនេះ។ ជាមួយ​គ្នា​នេះ​ដែរ​ កំពូល​តារា​ចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ​ បាន​បង្ហោះ​សារ​ថា៖

«ទីបំផុត​ខ្ញុំ​អាច​បញ្ចប់​បេសកកម្ម​មួយ​នេះ​បាន​ដោយ​រលូន..! អរគុណ​ចំពោះ​ក្រុ​មកា​រងា​ទាំង​មូល​ ដែល​បាន​សហការ​គ្នា​យ៉ាង​ពេញទំហឹង អរគុណ​ខ្លាំង​ណាស់​ចំពោះ​ការ​គាំទ្រ​របស់​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ ហើយពិតជា​អរគុណ​ដល់កូនប្រុសជាទីស្រលាញ់ដែល​រួមគ្នា​ជាមួយ​ Mommy បំពេញ​ការងារបាន​ដោយជោគជ័យ ទោះលំបាក់បន្តិចមែនតែយើងស៊ូជាមួយគ្នា.. Love you so much can’t wait to see you boy…»។

Add a Comment

Your email address will not be published. Required fields are marked *