កុមារា ២រូប បកស្រាយបទ ខ្លុយស្នេហ៍ត្នោតទេរ បេីទោះបីជាភ្លេចប៉ារូបន្តិច តែមានទឹកដមសម្លេងពិរោះ ចំណែកឯលទ្ធផលនោះគឺ
កាលពីរាត្រីថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០១៩នេះ ក្នុងកម្មវិធីប្រលងចម្រៀងកុមារ លំដាប់កំពូលល្បីទូទាំងពិភពលោក Cambodian Idol Junior បានឈានមកដល់ វគ្គ Theater Round ជុំទី ២ហើយ ដែលមានការចូលរួមពី បេក្ខជន ជាច្រេីនរូប ដែលជាកុមារី និងកុមារា សុទ្ធសឹងតែ មានសមត្ថភាពក្នុងការច្រៀងបានយ៉ាងពិរោះ។
ក្នុងនោះដែរ គណកម្មការដែលជាកំពូល តារា ចម្រៀង ដ៏ល្បីទាំង៣រូប ដែលរួមមានដូចជា លោក ឆន សុវណ្ណរាជ លោក ព្រាប សុវត្ថិ និង អ្នកនាង សុខ ស្រី នាង នឹងផ្តល់នូវពិន្ទុក៏ដូចជាផ្តល់នូវបទពិសោធន៍ ដល់បេក្ខជនទាំងអស់ ដែលបានចូលរួមប្រកួតក្នុងសមរភូមិដ៏អស្ចារ្យមួយនេះ ពិត ជាពិសេសខ្លាំងណាស់ ។
យ៉ាងណាមិញ ចំពោះបេក្ខជនពីររូប សម្បត្តិ និង សុភាព ក្នុងសប្ដាហ៍នេះដែរ គឺប្អូនបានធ្វេីការបកស្រាយបទចម្រៀងរួមគ្នា មានចំណងជើងថា«ខ្លុយស្នេហ៍ត្នោតទេរ» បេីទោះបីជាភ្លេចប៉ារូបន្តិចមែន តែមានការស្រែកច្រៀងយ៉ាងពិរោះ រហូតធ្វើឲ្យគណកម្មការទាំង៣រូប និងទស្សនិកជនជាច្រើនមានការពេញចិត្ត និងកោតសរសើរជាខ្លាំង ហេីយចំពោះលទ្ធផលនោះ គឺអ្នកទាំងពីរអាចបន្តទៅវគ្គបន្ទាប់។
សូមទស្សនាវីដេអូខាងក្រោម