សូម​ជួយ​លេីក​ទឹកចិត្ត​គាត់​ផង​ បើគ្មានបាល់ Free Kick របស់​កីឡាករ​ កែវ​ សុខផេង ក៏គ្មានបាល់​ប៉េណាល់ទី​១១ម៉ែត្រដែរ​

គួរ​រំលឹក​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ កន្លងទៅ​ថ្មីៗ​នេះ​ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA)​ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន​ ដែលកម្ពុជាអាចឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។

ដោយ​ឡែក​ អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​បំផុត​នោះ​ នៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ កាលពី​ថ្ងៃ​ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៩:០០​ នា​ទីយប់​ កន្លងទៅ​ថ្មីៗ​នេះ​ ក្រោយ​ពី​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ​ពី​ U22 ក្រុមជម្រេីសជាតិកម្ពុជា ប៉ះជាមួយ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ ​អស់​រយៈពេល​៩០នាទី​រួច​មក​ ចំពោះ​លទ្ធផល​នោះ​ ក្រុម​ជម្រើស​ជាតិ​វៀតណាម​ បានយកឈ្នះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​លទ្ធផល​ ៤-០។

ចំណែក​ឯ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នៅសល់​១ប្រកួត​ទៀត​ផងដែរ​ ដេីម្បី​ដណ្ដើម​យក​លេខ​បី​ (មេដាយ​សំរឹទ្ធ​)​ ដែលត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ នៅថ្ងៃ​ទី១០​ ខែ​ធ្នូ​ ឆ្នាំ​២០១៩នេះ​ វេលា​ម៉ោង​៣រសៀល​។ យ៉ាងណា​មិញ​ ក្រោយ​ពី​មានការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​រវាងក្រុមជម្រើសកម្ពុជាអាយុក្រោម២២ឆ្នាំ ប៉ះ​ជាមួយ​ មីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ​ នៅ​មុននេះ​បន្តិច​រួច​មក​ ចំពោះ​លទ្ធផល​៩០នាទី​នោះ​គឺ២ស្មើ​។

ជាមួយ​គ្នានេះ​ដែរ​ ចំពោះ​ការសម្រេច​កាត់​សេចក្តី​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​អាយុ​ក្រោម​២២ឆ្នាំ​ រវាងក្រុមជម្រើសជាតិកម្ពុជា​ជាមួយ​មីយ៉ាន់ម៉ា​ គឺតាម​រយៈ​ការទាត់បាល់​ប៉េណាល់ទី​​១១ម៉ែត្រ​ ដែលក្នុង​នោះ​មីយ៉ាន់ម៉ា​ទទួល​បាន​៥គ្រាប់​ ខណៈ​ដែល​កម្ពុជា​ទទួល​បាន​ត្រឹម​តែ៤គ្រាប់​ ដោយកីឡាករ​ កែវ​ សុខផេង​ ទាត់ប៉ះ​បង្គោល​ទី​ ពិត​ជា​គួរឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ នេះ​គ្រាន់​តែជា​កីឡាតែ​ប៉ុណ្ណោះ​ ហេីយ​ប្រជាពលរដ្ឋ​ខ្មែរ​​ ក៏នៅតែបន្តការ​គាំទ្រ​ចំ​ពោះ​គោព្រៃ​កម្ពុជា​ជាបន្ត​។

សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំនេះ ត្រូវ​បានបើក​ការប្រកួត​ផ្លូវការ​នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។ ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ​ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​​។ ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ជិត​៦​ពាន់​នាក់​ ដែលមកពី​១១​ប្រទេស​ចូលរួម​ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៥៦​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​៣១​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​។

Add a Comment

Your email address will not be published. Required fields are marked *