ស្ងាត់ៗ​ លោក​ ជុំ​ លីណូ​ ដឹកដៃ​អនាគត​ភរិយា​ ថត​ Pre-Wedding ពិតជាស្រស់ស្អាត​ និងសាកសមគ្នាខ្លាំងណាស់

ប្រិយមិត្តប្រាកដជាបានស្គាល់​រួចមក​ហើយ​ តារា​ចម្រៀង​ប្រុសដែលមានទឹកដមសម្លេងផ្អែមស្រទន់​ ខ្ពស់​សង្ហា​រ​ និងមាន​ក្បាច់​រាំ​រស់​រវើក​បែប​ក្រមិចក្រមើម​​​ លោក​ ជុំ​ លីណូ​ កំពុងទទួលបានប្រជាប្រិយភាព និង​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ ខណៈដែល​តារាចម្រៀង​រូប​នេះ​ ជានិច្ច​កាល​តែងតែចេញ​នូវបទចម្រៀង​បែបអប់រំ​ក្នុង​សង្គម​បច្ចុប្បន្ន​។

ដោយ​ឡែក​ ក្រោយ​ពីប្រឡូកក្នុង​វិស័យ​សិល្បៈ​ និងទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មកនេះ គេ​សង្កេត​ឃើញ​ថា​ តារា​ចម្រៀង​ប្រុសរូបនេះមិនសូវជាបង្ហាញពីទំនាក់ទំនងបែបស្នេហា នៅលើបណ្តាញសង្គមឲ្យ​មហាជន​បាន​ឃេីញ​ដូចតារាដទៃនោះទេ មើលទៅហាក់ដូចជានៅ Single មិនទាន់មានគូយ៉ាង​ចឹង។

យ៉ាងណា​មិញ​ កាលពី​ពេល​ថ្មីៗ​នេះ​ មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ បាន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ក្រោយបានលេចធ្លាយរូបភាព និងវីដេអូមួយចំនួននៅក្នុង​បណ្ដាញ​សង្គម​ Tiktok ដែលតារាប្រុសរូបនេះ បាននាំអនាគតភរិយាជាទីស្រលាញ់ ថត Pre-Wedding ដែលត្រៀមចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ ជាមួយនឹងកូនក្រមុំដ៏មានរូបឆោមស្រស់សោភា។

ទន្ទឹម​នឹង​នេះ​ដែរ​ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរសាទរដល់តារាចម្រៀងរូបនេះ​ ដែលមាន​អនាគត​ភរិយា​​ដ៏​ស្រស់​ស្អាត​ ពិតជាសាកសមនឹងគ្នាខ្លាំងណាស់​ ចំពោះ​ថ្ងៃ​រៀបការ​ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​នោះទេ​។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​ថត​ Pre-Wedding របស់​លោក​ ជុំ​ លីណូ​ ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *