អ្នក​នាង​ សុឹម​ សូលីកា​ បេីទោះជា​បានរៀបការ​ស្វាមីថ្មីហេីយក្តី ក៏នៅតែមាន​ទំនាក់ទំនង​យ៉ាងល្អ​ជាមួយ​នឹងអតីត​ស្វាមី

ដូចដែរ​ប្រិយមិត្ត​ និងមហាជន​ជាច្រេីន​បានទទួល​ជ្រាប​រួចមកហេីយ​ អ្នក​នាង​ សុឹម​ សូលីកា​ ក្រោយពី​បាន​បែកផ្លូវគ្នា​ជាមួយ​អតីត​ស្វាមី​របស់​ខ្លួន​រួចមក​ ពេលនេះ​រូបនាង​បាន​ជួប​ជាមួយ​គ្រួសារ​ថ្មី​ហេីយ​ គឺលោក​ អេង​ រិទ្ធី​ ដែលអ្នក​ទាំង​២រូប​ គឺជា​តារា​សម្ដែង​ និង​ជាអតីត​​ពិធី​ករ​ ពិធី​ការិនី​រួមទ្រនំ​ជាមួយ​គ្នា​ ក្នុង​កម្មវិធី​ រាត្រី​ពណ៌​ស្វាយ​ របស់ស្ថានីយ​ទូរទស្សន៍​បាយ័ន​។

ដោយឡែក មកដល់បច្ចុប្បន្ននេះ ក្រោយពីបែកគ្នាជាមួយ អតីតស្វាមី អ្នកនាង ស៊ឹម សូលីកា ដែលជាមេម៉ាយកូនមួយ និង មានកូនស្រីដ៏ស្រស់សោភា ថែមទាំងពេញរូបពេញរាងនោះ ក៏នៅតែមានទំនាក់ទំនងល្អជាមួយ​អតីត​ស្វាមី​ដដែល បេីទោះជា​ពេល​នេះ​ អ្នកនាង ស៊ឹម សូលីកា​ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ អេង​ រិទ្ធី​ រួចហេីយនោះ។

ជាក់ស្តែង​ នៅក្នុងពិធីខួបកំណេីតក្នុងគ្រួសាររបស់ អ្នកនាង ស៊ឹម សូលីកា គេក៏ឃើញមានវត្តមានអតីតស្វាមីរបស់អ្នកនាងចូលរួមផងដែរ ដោយអ្នកទាំងពីរបានបង្ហាញស្នាមញញឹម និងស្និតស្នាលគ្នាជាធម្មតាផងដែរ។ ដែលនេះ​ពិតជា​រឿង​មួយដ៏កម្រខ្លាំងណាស់​ ដែលភាគច្រេីន​ប្តីប្រពន្ធ​ដែលចែកផ្លូវគ្នាហេីយនោះ​ តែ​ងតែ​ក្លាយ​ជា​សត្រូវ​ ឬក៏​ផ្តាច់​ទំនាក់ទំនង​គ្នា​ជាដើម​នោះ។

គួរ​រំលឹក​ដែរ​ថា​ អ្នកនាង ស៊ឹម សូលីកា​ និង​លោក​ អេង​ ឬទ្ធី​​ បានកាន់ដៃគ្នា​ចូលរោង​មង្គល​ ដែលបាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ​ ទី​០៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ កន្លងទៅ​ថ្មីៗ​នេះ​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះពេជ្រ​ អគារ​ D​ ។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ទិដ្ឋភាព​ក្នុងពិធីខួបកំណេីតគ្រួសាររបស់ អ្នកនាង ស៊ឹម សូលីកា​ ដែលមានការចូលរួមពី​អតីត​ស្វាមី​ដូច​តទៅ​។

Add a Comment

Your email address will not be published. Required fields are marked *