ពិរោះ​ណាស់​ កុមារី​ រ៉ន​ រ៉ានី​ បកស្រាយ​បទ​ គួរកុំឆ្កិះស្នាម​ ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្រ្តី​ទាំងមូល​តែម្តង

ក្រុមហ៊ុន រស្មីហង្សមាស គឺជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតលេីវិស័យចម្រៀង ជាពិសេស តែងតែបាននាំយកនូវកម្មវិធីថ្មីៗ ដែលល្បីកក្រើកទូទាំង ពិភពលោក មករៀបចំក្នុងប្រទេសកម្ពុជា ដែលផ្តល់ឱកាសឲ្យបេក្ខជនមានសមត្ថភាពក្នុងវិស័យសិល្បៈចម្រៀង អាចចូលរួមប្រកួតប្រជែងសមត្ថភាពដណ្តើមយកជ័យលាភី ។

ដោយ​ឡែក​ នារាត្រីថ្ងៃទី១៥ ខែធ្នូ​​ ឆ្នាំ២០១៩​ នេះ កម្មវិធីប្រលងចម្រៀងកុមារ​ លំដាប់កំពូលល្បីទូទាំងពិភពលោក Cambodian Idol Junior បានឈានមកដល់ វគ្គ Live Show សបា្តហ៍​ទី​៣ហើយ ដែលមានការចូលរួមពីបេក្ខជន ជាច្រេីនរូប ដែល​ជា​កុមារី​ និង​កុមារា​ សុទ្ធសឹងតែមានសមត្ថភាពក្នុង​ការច្រៀងបានយ៉ាងពិរោះ។

ក្នុងនោះដែរ គណកម្មការដែលជាកំពូល តារាចម្រៀងដ៏ល្បីទាំង៣រូប ដែលរួមមានដូចជា​ លោក ព្រាប សុវត្ថិ​ លោក ឆន សុវណ្ណរាជ និង អ្នកនាង សុខ ស្រីនាង នឹងផ្តល់នូវពិន្ទុក៏ដូចជាផ្តល់នូវបទពិសោធន៍​ ដល់បេក្ខជនទាំងអស់ ដែលបានចូលរួមប្រកួតក្នុងសមរភូមិដ៏អស្ចារ្យមួយនេះ ពិត ជាពិសេសខ្លាំងណាស់ ។

យ៉ាងណា​មិញ​ ក្រឡេកមកមេីលពី​បេក្ខនារី​ដ៏ឆ្នេីមរូប​នេះវិញ​ ដោយ​កុមារី​រូប​នេះ​មាន​ឈ្មោះ​ រ៉ន​ រ៉ានី​ បាន​លេីក​យក​បទចម្រៀង​មាន​ចំណង​ជើង​ថា​ «គួរកុំឆ្កិះស្នាម»​ ដែលពិតជា​បកស្រាយ​បានយ៉ាង​ពិរោះ​ និង​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន ក៏ដូចជា​​គណកម្មការ​ទាំង​៣រូប​មានការ​ពេញចិត្ត​ និង​កោតសរសើរ​ជាខ្លាំង​តែម្តង​។​ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ការ​បកស្រាយ​ពីកុមារី​ រ៉ន​ រ៉ានី​ ដូច​តទៅ។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *