សូមជួយលើកទឹកចិត្តគាត់ផង អគុណតារាចម្រៀង ពេជ្រ សោភា ដែលបាននាំយកល្ខោនខោល មកសម្តែងនៅលើឆាក ដើម្បីដាស់តឿន ស្មារតីកូនខ្មែរជំនាន់ក្រោយអោយបានដឹង អោយបានស្គាល់ នៅសម្បត្តិរបស់ខ្មែរដ៏អស្ច្រារមួយនេះ

ល្ខោនខោលខ្មែរ ត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបានធ្វើឡើងនៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមកដល់ថ្ងៃនេះ​ គឺមាន​រយៈពេល​១ឆ្នាំ​ហើយ​ ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរគ្រប់រូប​ មានមោទនះភាពខ្លាំងណាស់នៃលទ្ធផលដ៏​អស្ចារ្យ​មួយនេះ។

ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនោះ​ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត​ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។

យ៉ាងណា​មិញ​ នៅថ្ងៃ​នេះ​ដែរ​ ក្រុម​ហ៊ុន​ Smart បានធ្វើ​ការ​ប្រគុំតន្ត្រី​សប្បុរស​ធម៌​ដេីម្បី​ស្នាម​ញញឹម​ ក្នុង​គោលបំណង​ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីពេទ្យគន្ធបុប្ផា​ ដែល​ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ពី​តារា​ចម្រៀង​ល្បី​ជាច្រើន​រូប​។ ជាមួយ​គ្នា​នេះ​ដែរ​ អ្វី​ដែល​ពិសេស​នោះ​ តារា​ចម្រៀង​ ពេជ្រ​ សោភា​ បានពាំនាំ​នូវឈុតឆាកសម្តែង​ល្ខោន​ខោ​លនៅលេីឆាកតន្ត្រីមួយនេះ​ និងបានមានការ​បកស្រាយ​បទ​ចម្រៀង​យ៉ាង​ពិរោះ​រណ្ដំ​ថែម​ទៀត​ផង​។

Add a Comment

Your email address will not be published. Required fields are marked *