ក្រោយពីបានឃើញអតីតម្ចាស់ផលិតកម្ម ​KH PRODUCTION ធ្លាក់ខ្លួនមកលក់ទឹកសុទ្ធតាមចិញ្ចើមផ្លូវ ស្រាប់តែអ្នកនាង សុខ ស្រីនាង បានបង្ហោះសារយ៉ាងចាក់ដោតថា

ប្រិយមិត្ដបានដឹងហើយ ដែលកាលពីពេលថ្មីៗនេះ ស្រាប់តែផ្ទុះរឿងដ៏គួរឲ្យចាប់អារម្មណ៏មួយនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដោយម្ចាស់ផលិតកម្ម KH Production លោក គឹម ហេង បែរជាប្រកបលក់ ភេសជ្ជៈតាមដងផ្លូវទៅវិញ។ ក្នុងនោះដែល យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក គឹម ហេង ដែលគាត់គឺជាអតីតម្ចាស់ផលិតកម្ម KH Product ion បានសរសេរលើកឡើងយ៉ាងដូច្នេះថា៖

“អតីតកាលជាថៅកែផលិតកម្មភាពយន្តដ៏ល្បី បើកអាជីវកម្មថ្មីហើយ ចំណាយដើមទុនអស់ជាងប្រាំរយដូល្លា ជួលមុខផ្ទះគេមួយខែមួយរយដូល្លា មិនដឹងមិចម៉ាទេលោកអើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ១ ហួសបូរីប៉េងហួតបន្តិចសូមជួយទិញខ្ញុំផង មានលក់ភេសជ្ជគ្រប់មុខ លក់តែរាយទេ អាវភ្លៀង ម៉ាសមុខ ជាពិសេសបងៗប្អូនៗសិល្បៈករ ក្រុមបច្ចេកទេសភាពយន្តដែលស្គាល់ខ្ញុំ ជិះកាត់កុំភ្លេចឈប់ជួយទិញខ្ញុំផង អរគុណ។ មនុស្សអ្នកធ្វើ ទេវតាអ្នកមើល មនុស្សល្អទាំងអស់គ្នា”។ យ៉ាងណាមិញ បើក្រឡែកទៅមើលការរស់នៅរបស់លោកវិញ ហាក់មានការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការរស់នៅបែបនេះខ្លាំងណាស់។

យ៉ាងណាមិញ អ្នកនាង សុខ ស្រីនាង ដែលធ្លាប់ជាអតីតតារាចម្រៀងក្នុងផលិតកម្ម KH Production ក្រោយពីទទួលបានព័ត៌មានបែបនេះរួចមក ក៏បានបង្ហោះសារយ៉ាងដូច្នេះថា៖”តេីវាជារឿងពិតឫយ៉ាងណា? ខ្ញុំសឹងតែមិនជឿ​ my boss ខ្ញុំមិនដែលភ្លេចទេ​ ថាគាត់​ (ហ៊ាគឹមហេងហេីយនឹងភរិយា)​គឺជាអ្នកមានគុណដំបូង​ ដែលបានផ្តល់​កន្លែងអោយខ្ញុំបានច្រៀង​ បានក្លាយទៅជាតារាចម្រៀងមកដល់សព្វថ្ងៃនេះ បេីគ្មានពួកគាត់ក៏ប្រហែលជាពុកម៉ែបងប្អូនមិនស្គាល់នាងខ្ញុំដែរ​ ខ្ញុំចង់ជួបគាត់ណាស់​ ហ៊ា សង្ឃឹមបានជួបហ៊ាឆាប់ៗនេះ… RespectMyboss KHpromotion”៕

Add a Comment

Your email address will not be published. Required fields are marked *