កញ្ញា​ ពេជ្រ​ សូលីកា​ បង្ហោះ​សារ​​រំលែក​ ទុក្ខ​ ដល់​គ្រួសារ​ ស​ ព​ ដែល​ជន​ ល្មើ ស ​ជាម្ដាយ​បង្កើត​របស់​ខ្លួន នឹងបានពោលពាក្យសុំទោ សថា

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ទាក់ទង​នឹង​ព័ត៌មានឃាត​ កម្ម​ ដែលម្តាយបង្កេីតរបស់​កញ្ញា​ ពេជ្រ​ សូលីកា​ ដែលមានឈ្មោះ​ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ​ បាន ស ម្លា​ ប់ ស្ត្រីម្នាក់ឈ្មោះ​ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ​ ដែលអ្នក​ទាំង​ពីរ​មាន​ទំនាក់ទំនង​ស្រលាញ់​ស្រីដូច​គ្នា​ ប ង្ក ឲ្យ​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ជុំវិញ​ ក រ ណី ​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​បាន​នាំ ​ជន ​ស​ ​ង្ស័ យ​ ទៅ​ធ្វើ ​ត្រា ប់ តាម​ និង​ចាត់ចែងនិតិវិធី​ផ្ត ន្ទា ​ទោ ស​ទៅតាមច្បា ប់ជាបន្តផងដែរ។ ចំពោះ​រឿងរ៉ាវ​ដែលបាន​កេីតឡេីង​នេះ​ បាន​ធ្វើឲ្យ​មានការ​​ ប៉ះ ពាល់ ​ដល់​អា រម្មណ៍​ ក៏ដូចជា​​ផ្លូវ​ចិត្ត​របស់​កញ្ញា​ ពេជ្រ​ សូលីកា​ ជាខ្លាំង​ បន្ទាប់​ពី​មាន​មហា​ជន​មួយ​ចំនួន​បាន​ចូល​ខមិនពាក្យ ​ពេចន៍​មិន​សមរម្យ​មួយ​ចំនួន​នោះ។ យ៉ាង​ណាមិញ​ នៅ​មុន​នេះ​បន្តិច​ កញ្ញា​ ពេជ្រ​ សូលីកា​ បាន​បង្ហោះ​សារ​ចូល​រួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​ដល់​គ្រួសារ​ស​ ព​ និងមាន​ការ​រៀប​រាប់ប្រាប់​ពី​អា រម្មណ៍​ ក៏ដូចជា​ទុក្ខ​ លំ បាក ​របស់​ខ្លួន​ក្នុង​ពេលនេះ​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖

«សាររំលែកទុក្ខដ៏ក្រៀមក្រំ ពីនាងខ្ញុំ ជូនទៅដល់គ្រួសារ ជន រង​ គ្រោះ នៃ ស​ ព ក្នុងនាមខ្ញុំជាកូនបង្កើត របស់ ជន ល្មើ ស នាងខ្ញុំសុំទោ សរាល់ទង្វើរទាំងឡាយដែលបានកើតឡើង វាពិតជាឈឺ ចា ប់ ខ្លាំងណាស់នៅការបាត់ ប ង់ មនុស្សជាទីស្រលាញ់នៅក្នុងផ្ទះ ខ្ញុំពិតជាមានអា រម្មណ៍សោ កស្ដា យជាខ្លាំងចំពោះដំណឹងមួយនេះ។ ក្នុងពេលឥឡូវនេះ ខាងគ្រួសាររបស់នាងខ្ញុំក៏មានទុក្ខមិនតិចដែរ ម្ដាយរបស់ខ្ញុំ លោកមានកំ ហុ ស ឥឡូវនេះ លោកក៏បានទទួលនៅកំ ហុ សដែលលោកបានធ្វើទៅតាមផ្លូវច្បា ប់ផងដែរ ។

ពាក្យសុំទោ សប៉ុន្មានម៉ាត់របស់ខ្ញុំ វាមិនស្មើនឹងការឈឺ ចា ប់ ដែលបានបាត់ ប ង់ មនុស្សជាទីស្រលាញ់របស់គ្រួសារសពឡើយ បន្តែម្ដាយរបស់នាងខ្ញុំគាត់បានទទួលនូវទង្វើដែលគាត់បានធ្វើហើយ ខ្ញុំសុំការ អ ហោ សិ ក ម្ម ពីគ្រួសារ ស​ ព ជំនួសម្ដាយរបស់ខ្ញុំផង។ ចំណែក សង្គម តែស្ករ​ ចំពោះការយឺតយ៉ាវ រំលែកទុក្ខមួយនេះ ខ្ញុំមិនដឹងថាត្រូវបកស្រាយបែបម៉េច ព្រោះថា កង្វ ល់ របស់ខ្ញុំនៅពេលនេះក៏មិនចា ញ់គ្រួសារ ស​ ព​ ប៉ុន្មានដែរ​ ទាំងសងខាងគឺសុទ្ធសឹងតែបាត់ ប ង់ មនុស្សដែលធ្លាប់ក្បែរខ្លួនដូចគ្នា ក្នុងពេលឥឡូវនេះ ខ្ញុំនិយាយអ្វីក៏ខុស មិននិយាយអ្វីក៏ខុស។

ខ្ញុំចង់អ្នកដែលបាន ​វិ និ ច្ឆ័ យ ​មកលើរូបខ្ញុំគិតត្រង់ចំនុចនេះផងថា​ អ្នកមិនដឹងថាខ្ញុំកំពុងគិតអ្វី ខ្ញុំក៏មិនដឹងថាអ្នកកំពុងគិតអ្វីដូចគ្នា គ្មានអ្នកណាអាចកំណត់បាន ថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងនោះទេ ថ្ងៃនេះគេ ថ្ងៃស្អែកខ្ញុំ យើងសុទ្ធតែស្មានមិនត្រូវ។ ពិតណាស់វាពិបាកក្នុងការហាមាត់ហៅម្ដាយរបស់ខ្លួនថាជាជន ល្មើ ស ខ្ញុំក៏ឈឺ ចា ប់ មិនតិចដែរ ថ្ងៃនេះជាថ្ងៃទីពីរដែលនាងខ្ញុំបានដាក់បាត ឧ ទិស កុ ស ល បុណ្យជូនដល់អ្នកដែលបាន ស្លា​ ប់ ជំនួសម្ដាយរបស់ខ្ញុំ»។

Add a Comment

Your email address will not be published. Required fields are marked *