ទោះបីជា​គាត់គ្មានកាយសម្បទា​ល្អ​ក៏ពិតមែន​ ប៉ុន្តែចិត្តរបស់គាត់​ អាចដឹកនាំនូវកាយដ៏មានសភាពបែបនេះ​ ទៅរកវិថីដ៏ល្អ​សម្រាប់អនាគតជាតិ

មនុស្ស​គ្រប់​រូប​ដែលកេីតមកនេះ​ មានព្រេង​វាសនា​ រូប​សម្ផស្ស​ អាយុកាល​ និង​លាភ​សំណាង​មិនដូច​គ្នា​នោះទេ​ ដោយ​ព្រហ្ម​លិខិត​បាន​តាក់តែង​មកខុសៗគ្នា​ ដោយអ្នក​ខ្លះ​កេីតមកចំ​គ្រួសារ​អ្នកមាន​ អ្នកខ្លះ​ទៀត​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត​ និង​អ្នក​ខ្លះ​ទៀត​មាន​អាយុ​វែង​ជាដេីមនោះ​ ដែលយេីង​ត្រូវ​តែ​ទទួល​យកមិនអាច​ប្រកែក​បានឡេីយ។

ដោយ​ឡែក​ លោក​ អ៊ុំម្នាក់​ បេីទោះបីជា​គាត់មាន​រូប​សម្ផស្ស​មិនស្រស់សង្ហារ​ និងមាន​ជីវភាព​ក្រីក្រ​យ៉ាងណា​ក្តី​ ក៏គាត់នៅតែមិនអស់​សង្ឃឹម​ក្នុង​ជីវិត​នោះដែរ​ ហេីយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​​នោះ​ គឺចិត្តរបស់គាត់​ពិតជាល្អណាស់​ ដែលគាត់​បាន​ខិតខំ​ធ្វេីបុណ្យ​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​ ពិត​ជា​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​ព្រះ​តេជគុណ​មួយ​អង្គ​ដែលមាន​ព្រះ​នាម​ Řãměý Ķpş​ បាន​រៀប​រាប់​ថា៖«(ថ្ងៃសីល) ទោះបីជា​គាត់គ្មានកាយសម្បទា​ល្អ​ក៏ពិតមែន​ ប៉ុន្តែចិត្តរបស់គាត់​ អាចដឹកនាំនូវកាយដ៏មានសភាពបែបនេះ​ ទៅរកវិថីដ៏ល្អ​សម្រាប់អនាគតជាតិរបស់គាត់​បាន។​ ​(អាចនឹងវិនិច្ឆ័យថា​ ជាគំរូរដល់អ្នកដែលមានកាយសប្បទាល្អ​ក៏ថាបានដែរ!)។ សុខំ​ យាវ​ ជរា​ សីលំ​=សីល​ នាំមកនូវសេចក្តីសុខ​ រហូតដល់ចាស់ជរា វត្តមង្គលថ្មី​ ស្រុកបរសេដ្ឋ​ ខេត្តកំពង់ស្ពឺ»។

Add a Comment

Your email address will not be published. Required fields are marked *