តោះមកមើលតួអង្គទេវតា ឆ្នាំ២០០០ វិញម្តងតាមពិតសុទ្ធតែសិល្បៈករ

ភ្នំពេញ តោះមកមើលទេវតាកាលពីសម័យការឆ្នាំ ២០០០ វិញម្តងមើលដោយអ្នកស្រីបានឲ្យដឹងពីរូបមួយសន្លឹកនោះថា រូបថតកាលធ្វើជាទេវតាឆ្នាំថោះ ព្រះនាមមណ្ឌាទេវី (ឆ្នាំ២០០០) សូមឱ្យឆ្នាំថ្មីនេះនាំមកនូវសេចក្តីសុខសប្បាយ ដល់ប្រជាជនទូទាំងពិភពលោក ដោយថ្មីៗនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅលើបណ្តាញហ្វេសប៊ុក បានបែកធ្លាយនូវរូបថតមួយសន្លឹកពីតួអង្គទេពធីតាប្រមាណជា ២០ឆ្នាំមុនដោយរូបមួយសន្លឹកនេះ ដំបូងឡើយ បានបង្ហោះដោយអ្នកស្រី សែម ឆវី ដែលជាតារាសម្តែង

កាលពីយប់ថ្ងៃទី១៣ មេសា វេលា ម៉ោង ៨ និង ៤៨យប់ម្សិលមិញនេះ លោកអ្នកបានទទួលទេវតាមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំជូតរួចមកហើយដែរ នៅក្នុងនោះក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតួសម្តែងជាទេវតា ក្នុងការផ្លាស់ប្តូរបន្តវេនគ្នាផងដែរ ជាការពិតណាស់ បើក្រឡេកទៅមើលពេលវេលា ជារៀងរាល់ឆ្នាំ គឺតែងតែមានការចាក់ផ្សាយ និងមានតួអង្គជាច្រើនចូលរួមសម្តែងជាទេពធីតាដូចគ្នាផងដែរ

និងជាពិធីការិនីនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងជាភរិយារបស់តារាសម្តែងលោក សាវិន ហ្វីលីព ក្រោយពីបង្ហោះរូបនេះហើយ លោក ណុប បាយ៉ារិទ្ធ តារាចម្រៀងជួរមុខ ក៏បានបន្តចែកចាយ និងរៀបរាប់ឲ្យដឹងដែរថា «ម្តាយមីងបង្កើតរបស់ខ្ញុំឈ្មោះណុប ធីតា (រូបខាងស្តាំ) សព្វថ្ងៃគាត់ជាសាស្រ្តាចារ្យផ្នែករបាំ

និងធ្លាប់សម្តែងភាពយន្តកំឡុងឆ្នាំ៩០ ក៍ជាតួរនាងនោជំនាន់ទី២នៃរឿងទុំទាវ ធ្លាប់ជាទេវតាក្នុងកម្មវិធីផ្ទេរតំណែងកាលពីឆ្នាំ២០០០ជាមួយបងស្រីសែម ឆវី (រូបខាងឆ្វេង) ជាសិល្បៈការិនីរៀមច្បង ជាសិល្បៈការិនីសម្តែងភាពយន្ត និងបច្ចុប្បន្នជាពិធីការិនីរបស់ក្រសួងវប្បធម៌ វិចិត្រសិល្បៈ

សូមទស្សនារូបភាពនៅខាងក្រោមនេះ

Add a Comment

Your email address will not be published. Required fields are marked *