ស្វិតខ្លាំងណាស់ សុគន្ធ និសា ចែករំលែកភាពផ្អែមល្ហែម ក្នុងថ្ងៃពិសេស

ប្រភពហ្វេសបុក បងប្អូនទស្សនិជនជាច្រើន ដែលជាអ្នកគាំទ្រពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដែលមានសម្លេងផ្អែម ស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺ សុគន្ធ និសា បទពីរោះៗ និងចាក់ដោតអារម្មណ៍ ជាច្រើនរបស់តារារូបនេះ គឺជាបទមនោសញ្ចេតនា

ដែលអាចធ្វើឲ្យអ្នកស្តាប់ភាគច្រើន លន់អារម្មណ៍តាម ស្តាប់ច្រើនដង ក៏នៅតែពីរោះ។ចំណែកម្សិលមិញនេះនាថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ គេប្រទះឃើញតារាចម្រៀងរូបនេះ បានរៀបចំនំសម្រាប់ខួបកំណើត ជូនស្វាមីរបស់ខ្លួន មើលទៅពិតជាសាមញ្ញបំផុត។ ក្នុងនោះផងដែរគេឃើញ

ហ្វេសប៊ុកផេកមួយឈ្មោះ Sokun Nisa Lover បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារខ្លីមួយថា “ប្រាប់ហេីយថាមានតែថ្ងៃពិសេសៗទេ​ ទេីបគាត់ថតជាមួយគ្រួសារគាត់អោយយេីងមេីល Happy Birthday to បងប្រុស​ Samba , ស្រលាញ់គ្នាអោយច្រេីនៗណាបងៗ” តើបងប្អូនយល់យ៉ាងណាដែរចំពោះរឿងមួយនេះ

ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូពភាពខាងក្រោមនេះ

Add a Comment

Your email address will not be published. Required fields are marked *