ក្រោយពី ឡុង សុភី ទទួលបានជ័យលាភីលេខ១ តែទទួលបានបា្រក់ត្រឹមតែ ៣០មុឺនរៀល ស្រាប់តែលោកផែង វណ្ណៈ បានឧបត្ថម្ភបន្ថែមដល់ ឡុង សុភី នូវថវិកាចំនួន

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ អ្នកលេងជង្គង់ ឡុង សុភី បាន
ប្រកួតកីឡាប្រដាល់សកល ក្នុងវិញ្ញាសារបុរសទំងន់ ៧៥គីឡូក្រាម ដោយទទួលបានមេដាយមាស (ចំណាត់ថ្នាក់លេខ១) ក្នុងការប្រកួតនោះ។ ប៉ុន្ដែអ្វីដែលជារឿងមិនសប្បាយចិត្ដចំពោះកីឡាកររូបនេះ គឺប្រាក់រង្វាន់ដែលទទួលបាន គឺពិតជាមានចំនួនតិចខ្លាំងមែនទែន សឹងតែមិនគួរអោយជឿ។

ក្នុងនោះដែរ អ្នកលេងជង្គង់ ឡុង សុភី ក៏បានបង្ហោះសារនៅលើ គណនី ហ្វេសប៊ុករបស់លោក ដោយមានខ្លឹមសារថា៖”ឆ្នាំនេះខ្ញុំទទួលបានលេខ១ដូចឆ្នាំមុន នៅតែបានលុយ៣០មុឺនរៀល កាលខ្ញុំប្រកួត១៥ឆ្នាំមុនក៏លេខ១ បាន៣០មុឺនរៀល តែ១៥ឆ្នាំក្រោយ ក៏បាន៣០មុឺនរៀល ខ្ញុំខំហើយបានលេខ១ហើយ អរគុណច្រើនណាស់បងប្អូន”។

យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ក្រោយពីលោក ផែង វណ្ណៈ ទទួលបានដំណឹងនេះរួចមក ស្រាប់តែលោកបានបង្ហោះសារយ៉ាងដូច្នេះថា៖”ប្អូន​ ឡុង​ សុភី​ បេីបានឃេីញបងផ្សាយដំណឹងនេះ​ សូមមកយកថវិកា​ចំនួន​ ២០០​ដុល្លារ​ ពីបង​ អាចទាក់ទងលេខបង​ ០១២​ ៩៣៣៨៨៣​“៕

Add a Comment

Your email address will not be published. Required fields are marked *