ក្រោយពីបានឃើញ បងប្រុសម្នាក់ប្រកាសបាត់ រថយន្តដល់ទៅ៣គ្រឿង ដែលសុទ្ធតែជារថយន្តទំនើប ស្រាប់តែ លោកជំទាវ ហ៊ុន សុីណាត​ បានមានការប្រតិកម្មថា

ប្រភពហ្វេសបុក ថ្មីៗនេះបងប្អូនប្រិយមិត្តពិត្តជាបានយល់ច្បាស់ហើយថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បងប្រុសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ លី ហាំងសេង បាន=ប្រកាសស្វែងរករថយន្ដរបស់គាត់ ដែលបានបាត់ចំនួនរហូតទៅដល់ ៣គ្រឿងឯណោះ ហើយរថយន្ដទាំងអស់នោះ ត្រូវបានគេលួចយកចេញពីគេហដ្ឋានផ្ទាល់របស់គាត់ តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០មកម្លេះ ដោយមកដល់ពេលនេះ នៅមិនទាន់ទទួលបានដំណឹងនោះទេ។

ក្នុងនោះដែរ បងប្រុសខាងលើបានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖”ខ្ញុំបាទ លី ហាំងសេង សូមប្រកាស និងជូនដំណឹង ដល់បងប្អូនសាធារណជនទាំងអស់អោយបានជ្រាបថា៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ខ្ញុំបាទបានបាត់ឡាន ពីផ្ទះខ្ញុំបាទផ្ទាល់ ដែរមានភិនភាគ ដូចខាងក្រោម៖

1- ឡានម៉ាក LEXUS LX450D ពាក់ស្លាកលេខ ភ្នំពេញ 2AS-2121 ពណ៍ប្រផេះ សេរីឆ្នាំ២០១៦ លេខម៉ាស៊ីន: 1VD0336779 លេខតួ៖ JTJCV00W904003147។ 2- ឡានម៉ាក Ford Ranger Pick Up ពាក់ស្លាកលេខ សៀមរាប 2D-0999 ពណ៍ស សេរីឆ្នាំ2019 លេចម៉ាស៊ីន: P5AT270834 លេខតួ៖MNCUMFF50KW905451។ 3- ឡាន ម៉ាក High Lander ពាក់ស្លាកលេខ ភ្នំពេញ 2AX-1050 ពណ៍ក្រហម សេរីឆ្នាំ2004។ បញ្ជាក់៖ ខ្ញុំបាទបានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់រួចហើយ ប្រសិនបើបងប្អូនបានឃើញ សូមជូនដំណឹងមកខ្ញុំផង ឬប្រសិនបងប្អូនទទួលទិញ អាចនឹងប្រឈមមុខផ្លូវច្បាប់”

យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី១៧ ខែមេសា ឆ្នាំដដែល លោកជំទាវ ហ៊ុន សុីណាត បានធ្វើការលើកឡើងទាក់ទងចំពោះរឿងមួយនេះ យ៉ាងដូច្នេះថា៖”នែក្មួយបើមានបញ្ហាក្នុងគ្រួសារ​ ដោះស្រាយទៅ កុំបំផុសព័ត៌មានបែបនេះ អ្នកដឹងបញ្ហារបស់គ្រួសារក្មួយវាមិនអីទេ តែចុះបើអ្នកខ្លះគាត់អត់ដឹង គាត់ដឹងតែស៊ែរតៗ គ្នារហូតចឹង សមត្ថកិច្ចមិនវិលមុខដោយសារក្មួយឯងហើយ មីងដឹងថាឡានទាំងអស់នឹងអត់មានចោរលួចទេ នៅផ្ទះទេឈប់បានឈប់ទៅកុំខំហែកទ្រូងឲ្យក្អែកចឹកធ្វេីស្អី និយាយជាមួយកូនៗទៅវាប្រសេីរជាងប្ដឹងកូនខ្លួនឯងនោះ ម្ចាស់ថ្លៃអេីយមិនខ្មាស់គេទេអី”។

Add a Comment

Your email address will not be published. Required fields are marked *