ក្មេងៗឥលូវគេលឿនណាស់ មិនទាន់​ធំ​ស្រួល​បួល​ផងឆាប់​គិត​គូ​ដល់​ជីវិត​គូ​ស្រករ​ទៅហេីយ

ប្រិយមិត្តអ្នកដែរនិយមតាមដាន ព័ត៌មានច្បាស់ជាដឹងហើយថា ប្រសិនបើពិធីមង្គលការ​ គឺ​ជា​ថ្ងៃ​ដ៏វិសេសវិសាល និងមានន័យបំផុតក្នុងឆាកជីវិត​មនុស្ស​គ្រប់រូប​ មិនថាតែមនុស្សប្រុស​ ឬក៏​ជាមនុស្សស្រីនោះឡេីយ​ ហើយក្នុងថ្ងៃនេះដែរ​ ក៏ជាថ្ងៃដ៏មាន​អនុស្សាវរីយ៍​មួយ​ ដែលមានន័យបំផុត​ ក្នុងឆាកជីវិត ធ្វេីឲ្យ​យេីងគ្រប់ គ្នាចងចាំមិនភេ្លច​ នូវ​ថ្ងៃដ៏មានន័យ​ មានជ័យមង្គល​ សិរីសួស្ដី និងមានសេចក្តីសុខបំផុតផងនោះ

ដោយ​ឡែក​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Nīī Næth បាន​បង្ហោះពី​ទិដ្ឋភាព​ភ្ជាប់ ពាក្យ​​របស់​គូ​ស្នេហ៏​មួយ​គូ​ ដែលមានការ​អញ្ចេីញចូលរួម​ពី​ចាស់​ទុំ​ទាំង​សងខាង​ជាច្រើន​រូបក្នុង​ទឹកមុខ​ស្រស់​ស្រាយ​​រីករាយ​ក្រៃលែង​។ ក្នុងនោះ​ ម្ចាស់​គណនី​ខាង​លើ​ដែលត្រូវ​ជា​បង​ប្រុស​ខាងកូន​កំលោះ​ក៏បាន​មាន​ការ​លើក

​ឡើង​ថា៖«ថ្ងៃជោគ ថ្ងៃជ័យរបស់ លន់ សួស្តី ក្មេងៗឥលូវគេលឿនណាស់ គេរឹងណាស់» ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាន​ប្រិយមិត្ត​និង​មហាជន​ជាច្រើន​បាន​ម្តែងនូវការ​ភ្ញាក់​ផ្អើល​ជាខ្លាំង​ ខណៈដែល​គូស្នេហ៍​មួយ​គូ​នេះមាន​អាយុ​នៅ​វ័យ​ក្មេង​សោះ​ តែបែរជា​ឆាប់​គិតគូរ​ដល់រឿង​គូ​ស្រករ​យ៉ាងនេះ

ជាមួយ​គ្នា​នេះ​​ ក្រុម​ការងារ​ KhmerOsja ក៏សូម​ជូន​ពរឲ្យ​អ្នកទាំងពីរ​​ ស្រលាញ់​គ្នា​ជារៀងរហូត​ ជាពិសេស​​ទទួល​បាន​នូវ​ សុភមង្គល​យ៉ាង​ពិតប្រាកដក្នុង​ជីវិត​​។

Add a Comment

Your email address will not be published. Required fields are marked *