រំភើបចិត្តណាស់ លោក​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​សិស្ស​ក្រី​ក្រ ដែលត្អូញត្អែពីជីវភាព ត្រូវបានអ្នកនាង ទ្រី ដាណា ជួយសម្រេចបំណងប្រាថ្នាធំមួយ របស់លោកគ្រូហើយ

ប្រភាពហ្វេសបុកេ ថ្មីៗកន្លះខែមុននេះ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មានបងប្រុសម្នាក់ ដែលគាត់គឺជាគ្រូបង្រៀនស្ម័គ្រចិត្ត សិស្សក្រីក្រ និងប្អូនៗកុមារាកំព្រា បានបង្ហោះសារថ្លែងរៀបរាប់ប្រាប់អំពីជីវិតរបស់ខ្លួន ព្រោះតែមានការលំបាកខ្លាំង បន្ទាប់ពីអស់ការងារធ្វើ សូម្បីតែអង្ករក៏ជិតអស់ហូប ដែលជាហេតុធ្វើអោយមហាជនជាច្រើនមានការអាណិតអាសូរជាខ្លាំង

ក្នុងសំណេររបស់បងប្រុសខាងលើ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Khin Bunthorn បានសរសេរប្រាប់ឱ្យដឹងថា៖”តើសប្បុរសជនមានដឹងទេថា ខ្ញុំរស់សព្វថ្ងៃនេះអាស្រ័យបាន គឺដោយសារ ការប្រកបមុខរបរការងារសំណង់របស់ខ្ញុំនាពេលព្រឹក ហើយបង្ហាត់សិស្សក្រីក្រ និង ក្មេងកំព្រារបស់ខ្ញុំនៅពេលល្ងាច។ តែឥឡូវនេះព្រោះតែកូវីដ១៩

សំណង់ក៏លែងមានគេហៅធ្វើទៀត អង្ករសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ។ តើខ្ញុំរស់នៅសង្ឃឹមអ្វីទៀត? នេះឬជីវិតគ្រូស្ម័គ្រចិត្ត? ០៩៦ ៤០២ ៣៤ ៣៥”។ ជាមួយគ្នានេះដែរ បើទោះជារឿងមួយនេះ រំលងអស់ជាច្រើនថ្ងៃយ៉ាងណាក្ដី បន្ទាប់ពីអ្នកនាង ទ្រី ដាណា បានឃើញការលំបាករបស់បងប្រុសរូបនេះភ្លាម កាល
ពីយប់ម្សិលមិញនេះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ គាត់ក៏បានប្រកាសស្វែងរកបងប្រុសខាងលើ ដោយបញ្ជាក់យ៉ាងដូច្នេះថា៖”អាណិតណាស់ មានអ្នកណាស្គាល់ទេ

ប្រាប់នាងខ្ញុំផង អរគុណទុកជាមុន”។ ជាមួយគ្នានេះដែរ ក្រោយការបង្ហោះរបស់ អ្នកនាង ទ្រី ដាណា មិនទាន់បាន១ថ្ងៃស្រួលបួលផង ពេលនេះ អ្នកនាង ទ្រី ដាណា បានជួបជាមួយលោកគ្រូបង្រៀនខាងលើហើយ និងបានសរសេរប្រាប់ឱ្យដឹងថា៖”លោក​គ្រូ​ស្ម័គ្រចិត្ត​បង្រៀន​សិស្ស​ក្រី​ក្រ​ម្នាក់​នេះ​ថា​ចង់​សម្រេច​បំណង សង់​បណ្ណាល័យ​បង្ហើយ​ឱ្យ​ក្មេងៗ​បាន​អាន​សៀវភៅ ពេល​ចប់​កូវីដ១៩ ឥឡូវ​ជួយ​សម្រេច​បំណង​ឱ្យ​គាត់ គាត់​ទិញ​សម្ភារៈ​មក​ធ្វើ​ខ្លួន​ឯង បាន ៤០% នៅ​សល់ ៦០% នាង​ខ្ញុំ​នឹង

​ជួយ​បញ្ចប់​ឱ្យ​រួច​រាល់។ បាន​សួរ​នាំ​គាត់​ហើយ គាត់​កំពុង​រស់នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម សរសើរ​គាត់​ណាស់ ព្រឹក​ធ្វើ​ការ​សំណង់ បាន ១៥០០០ ទៅ ២ម៉ឺន យក​ទៅ​បង់​ថ្លៃ​ភ្លើង និង​ទិញ​សម្ភារៈ​បង្រៀន​គួរ​​ក្មេងៗ​ក្រី​ក្រ ៧៥នាក់​មិន​យក​លុយ។ នៅ​ឆ្លៀត​សង់​បណ្ណាល័យ​ទៀត គាត់​ជា​មនុស្ស​ដែល​សង្គម​ត្រូវ​ការ​បំផុត ជា​ពិសេស​គឺ​អ្នក​ជួប​ការ​

លំបាក​ដូច​គ្នា។ ដោយសារ​កូវីដ១៩ គ្មាន​អ្នក​ហៅ​គាត់​ធ្វើ​សំណង់​ទេ ហើយ​សិស្ស​ក៏​ផ្អាក​បង្រៀន​បណ្ដោះ​អាសន្ន​ដែរ។ ឥឡូវ​ដេញ​ទា ចិញ្ចឹម​មាន់ គ្រាន់​ចម្អែត​ក្រពះ ទម្រាំ​ចប់​កូវីដ១៩ បើក​បង្រៀន​សិស្ស​ទៀត។ គាត់​ថា ស្បៀង​មាន​គេ​ជួយ​ច្រើន​ដែរ ឥឡូវ​សង់​បណ្ណាល័យ​បញ្ចប់។ ពេល​កូវីដ១៩ ធូរ​ស្បើយ ខ្ញុំ​ប្រហែល​រក​ពេក​ទៅ​លេង​ក្មេងៗ​នៅ​នោះ​ទៀត អាណិត​ពួក​គាត់​ណាស់”។

Add a Comment

Your email address will not be published. Required fields are marked *