តារា​កំប្លែង​ អ្នក​នាង​ ខ្ញុង​ មិនដឹងគិតអីខ្លះទេ​ គ្រាន់តែដឹងត្រឹមថាអោយតែមើលរូបថតប៉ាទឹកភ្នែកក៏ហូរ

អ្នកនាង​ ​សុកាន់ដា​ ហៅ​ ខ្ញុង​ គឺជា​តារា​កំប្លែង​ដ៏ល្បី​មួយរូប​ក្នុង​ក្រុម​នាយ​ ពាក់​ មី​ និងប្រចាំស្ថានីយ​ទូរទស្សន៍​ CTN ។ តារាកំប្លែងស្រី​រូបនេះ​ តែងតែបង្កអោយមានការផ្ទុះសំណេីច​ជាខ្លាំង​ ដល់មហាជន​នានា​ តាមរយៈ​វោហារ​ស័ព្ទ​ចាក់ទឹកមិនលេច​តែម្តង​ ទេីបតារាកំប្លែងស្រីរូបនេះ​ តែងតែ​ទទួលបាននូវការ​គាំទ្រ​មិនចេះរីងស្ងួតនោះឡេីយ។

យ៉ាងណា​មិញ​ កាលពី​ម្សិលមិញ​​ តារា​កំប្លែង​ស្រី​រូប​នេះ​បាន​បង្ហោះពី​រូប​ភាព​អនុស្សាវរីយ៍​ជាច្រើន​សន្លឹក​ជាមួយ​ស្វាមី​ និង​ឪពុក​បង្កើត​របស់​ខ្លួន​ អមជាមួយ​ការ​រៀប​រាប់​យ៉ាងមាន​អត្ថន័យ​ ដោយ​មាន​ខ្លឹមសារ​ដូច​តទៅ​៖«មិនដឹងគិតអីខ្លះទេ​ គ្រាន់តែដឹងត្រឹមថាអោយតែមើលរូបថតប៉ាទឹកភ្នែកក៏ហូរ កូនសូមអោយប៉ា មាំមួន សុខភាពល្អ

បែបនេះរហូតទៅ ព្រោះកូនចង់អោយប៉ាបានឃើញពីភាពជោគជ័យរបស់កូននៅថ្ងៃណាមួយ កូននឹងបានតបស្នងសងគុណដល់លោកដែលតែងតែមិនបោះបង់កូនទោះបីជាក្នុង កាលៈទេសៈណាក៏ដោយ ប្តីសំលាញ់បងត្រូវថែរក្សាអូនអោយដូចប៉ាអូនណា»។

Add a Comment

Your email address will not be published. Required fields are marked *