ស្រស់ស្អាត​ខ្លាំង​ណាស់ ព្រះអង្គម្ចាស់ក្សត្រី ជេន​ ណា បានគ្រងនូវឈុតឈុត​សម្លៀក​បំពាក់ បែបបុរាណ ដោយច្នៃម៉ូតយ៉ាងស្រស់ស្អាត

ប្រិយមិត្ដជាច្រេីនបាន​ស្គាល់​រួចមកហេីយ​ ព្រះអង្គម្ចាស់ក្សត្រី ជេន​ ណា ដែលទ្រង់គឺជាតារាវ័យក្មេងមួយរូប ជាប់សែស្រឡាយរាជវង្ស ដោយមានទេពកោសល្យ ខាងផ្នែកតន្រ្ដី ព្រមទាំងអាចច្រៀងចម្រៀងជាភាសាខ្មែរ បានយ៉ាងពិរោះ ហើយថែមទាំង

ចេះច្រៀងជាភាសាបរទេសដូចជា បារាំង ចិន ថៃ បានយ៉ាងល្អ ហេីយមួយរយៈពេលចុងក្រោយនេះ ទ្រង់បានយាង​អញ្ជើញ​ចូលរួម​ក្នុង​​កម្មវិធី​ធំៗជាច្រើន​ និងថែមទាំង​​ចូលរួម​​សម្តែង​ថត​ខ្សែភាពយន្ត​អោយ​ស្ថានីយទូរទស្សន៍​ក្នុង​ស្រុក​មួយ​ផងដែរ​។

យ៉ាងណា​មិញ​ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​​ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០​ នេះ​ ព្រះអង្គម្ចាស់ក្សត្រី ជេន​ ណា បាន​បង្ហោះពី​រូប​ភាព​ដែល​ទ្រង់បានគ្រងនូវឈុតបែបបុរាណយ៉ាង​ស្រស់ស្អាត​ ដែលជាការ​ច្នៃ​ម៉ូដ​ដោយ​សម្អាងការ​ Nearsa Fashion Design និងថតរូបដោយ​ VK-Studio។ ក្នុង​នោះដែរ​ មាន​ប្រិយមិត្ត​ ក៏ដូចជា​មហាជន​ជាច្រើន​បាន​ម្តែងនូវការ​ពេញចិត្ត​

និង​កោតសរសើរ​ជាខ្លាំង​ចំពោះ​រូប​សម្រស់​របស់​ព្រះ​នាង​ ដែលពិតជា​ស្រស់​ស្អា​ត​ខ្លាំង​ណាស់​ រហូត​ធ្វើ​ឲ្យ​មានការ​កោតសរសើរ​មិនដាច់​ពីមាត់​នោះឡើយ​។ តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។

Add a Comment

Your email address will not be published. Required fields are marked *