ដំបូងស្រលាញ់គ្នាបាន១ឆ្នាំ២ខែបន្ទាប់មកក៏បែកគ្នា រំលងមកបានជាង៦ឆ្នាំទេីបបាននិយាយរកគ្នាម្ដងទៀត ទេីបដាក់ចិត្តដាក់កាយសារភាពស្នេហ៏ប្រាប់អូនម្ដងទៀត អូនក៏យល់ព្រម

ប្រភពហ្វេសបុក ប្រិយមិត្តដែរស្នេហាជាតម្រូវការ ដ៏ចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នា មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីនោះទេ តែងតែប្រាថ្នាចង់មានគូជីវិតជាប្តីប្រពន្ធ រស់នៅជាមួយគ្នាដល់ចាស់ស្លាប់ និងទទួលបាននូវសុភមង្គល យ៉ាងពិតប្រាកដ ប៉ុន្តែពាក្យថាស្រលាញ់ ពិតជាងាយស្រួលនិយាយ តែការថែរក្សាសេចក្តីស្នេហាវិញ គឺជារឿងដ៏លំបាកខ្លាំងណាស់។

យ៉ាងណាមិញ ក្រឡែកមកអានអំពីជីវិតគូរស្វាមីភរិយាមួយគូរនេះវិញ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំង ក្រោយពេលអ្នកទាំងពីរ បានបង្ហោះទិដ្ឋភាពក្នុងថ្ងៃពិសេសរបស់អ្នកទាំងពីរ បើទោះជាពេលនេះ មិនអាចប្រារព្ធពិធីធំដុំក្ដី តែមានការអញ្ចើញ

ចូលរួមពីសំណាក់សាច់ញាតិទាំងសងខាង យ៉ាងមានសុភមង្គល។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកឈ្មោះ ពូ ទី ដែលត្រូវជាកូនកំលោះបានសរសេរប្រាប់ឱ្យដឹងថា៖”ដំបូងស្រលាញ់គ្នាបាន១ឆ្នាំ២ខែបន្ទាប់មកក៏បែកគ្នា បែកទាំងចិត្តនៅស្រលាញ់ ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវបង្ខំចិត្តបែក បែកគ្នារួចលួចដេកនឹកគ្នា បារម្ភ ចង់ដឹងចង់លឺរឿងគ្នារៀងខ្លួន រហូតមានអ្នកថ្មីៗក៏មានអារម្មណ៏ថាមិនដូចម្នាក់ហ្នឹង ដូចខ្វះអ្វីម្យ៉ាងក្នុងជីវិត

រំលងមកបានជាង៦ឆ្នាំទេីបបាននិយាយរកគ្នាម្ដងទៀត យាយពីថាអរនោះអរចង់ហោះទៅលេីមេឃតែពេលហ្នឹង គួរអគុណដល់ tiger ទេីបដាច់ចិត្តហ៊ាននិយាយក៏ប្រាប់ថានឹក រហូតលួចនិយាយជាមួយគ្នាទេីបដាក់ចិត្តដាក់កាយសារភាពស្នេហ៏ប្រាប់អូនម្ដងទៀត អូនក៏យល់ព្រម ម្ដងនេះអគុណគ្រួសារទាំង

សងខាង អរគុណអូនជាង៧ឆ្នាំកន្លងមកនេះ មិនប្រែទៅណា​ អូននៅដដែល ថ្ងៃមុខថ្ងៃក្រោយទៅខំប្រឹងរកមានសុីអត់សុីជាមួយគ្នាហេីយពេលនេះ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ special days”។

Add a Comment

Your email address will not be published. Required fields are marked *