លោក​ Rith Omega​ កំពុងតែជួបការលំបាក បានបង្ហោះ​សារ​ផ្ញើ​ទៅកាន់​អ្នក​នាង​ ទ្រី​ ដាណា​ ក្នុង​គោលបំណង​ចង់បានការ​ជួយ​ ហើយលោកនឹងតបស្នងសងគុណទៅវិញតាមរយៈ

ប្រភាពហ្វេសបុក កាលពីរយះពេលប៉ុន្មាននេះ ដូច​ដែរប្រិយមិ​ត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពី​មួយ​រយៈ​ពេល​មកនេះ​ លោក​ Rith Omega បាន​ទម្លាយ​នូវ​រឿង​រ៉ាវ​ជាច្រើន​របស់​ខ្លួន​ ខណៈ​ដែល​លោកបាន​រកសុីខាត​ក្នុង​មុខ​ជំនួញ​ជាច្រើន​ រហូត​ធ្វើ​ឲ្យ​ជីវភាព​នាពេល​នេះមានការធ្លាក់ចុះជាខ្លាំង​ និងថែមទាំង

​ជាប់​ជំពាក់​បំណុល​ដល់​មិត្តភ័ក្ដិ​មួយ​ចំនួន​ក្នុង​វិថី​សិល្បៈ​ថែមទៀត​ផង យ៉ាងណា​មិញ​ នៅព្រឹកថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២០ នេះ​ លោក​ Rith Omega បាន​ធ្វើ​ការ​បង្ហោះ​សារ​ផ្ញើ​ទៅកាន់អ្នកនាង​ ទ្រី​ ដាណា​ ម្ចាស់​ហាង​ពេជ្រ​ ដោយ​មានការ​រៀប​រាប់​ដូច​តទៅ​៖«ជំរាបសួរដល់បងស្រី​ ទ្រី​ ដាណា​

ខ្ញុំឃេីញបងស្រីតែងតែជួយដល់គេគ្រប់គ្នា​ ខ្ញុំព្យាយាមទំនាក់ទំនងទៅបងដែលតែមិនបាន​។ ខ្ញុំបានជួបរឿងអយុត្តិធម៍​ នឹងមានបញ្ហា​ពិតជាចង់អោយបងស្រីជួយខ្ញុំមែនទែន​។ ខ្ញុំឃេីញបងស្រីចូលចិត្តវិស័យសិល្បះដូចជាការថតចំរៀង​ និង​ MV ខ្ញុំសូមធ្វេីជូនបងស្រីអស់ពីចិត្ត​ អស់ពីសម្ថភាព​ រយះពេល3ឆ្នាំ​ ជាការដឹងគុណចំពោះ

បងស្រីដែលបានជួយខ្ញុំ​។ បងប្អូនណា​ ដែលបានស្គាល់គាត់​ សូមជួយប្រាប់គាត់អោយខ្ញុំផង​ សង្ឃឹមថាគាត់នឹងបានឃេីញ​ សូមអគុណ»។

Add a Comment

Your email address will not be published. Required fields are marked *