មនុស្សភាគច្រើនស្អប់ខ្ពើម តារា Tiktok សុខា ស្រាប់តែតារាសម្តែង ញឹម ច័ន្ទថន បែរជាពោលពាក្យបែបនេះវិញថា

សុខា គឺជាតារាម្នាក់នៅក្នុងបណ្ដាញសង្គម តិចតុក ហើយគាត់តែងតែតែងខ្លួនធ្វើជាមនុស្សប្រុស និងប្រើប្រាស់ពាក្យសម្ដីជេ រគ្នាទៅវិញទៅមកនោះ បានកំពុងតែទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដែលមានអ្នកតាមដានមិនស្រាកស្រាំសោះឡើយ។

វីដេអូឃ្លីប ដែលបង្ហោះនៅក្នុងបណ្ដាញសង្គម តិចតុក ដែលជំរុញឱ្យបុគ្គលរូបនេះ ទទួលបានឈ្មោះបោះសំលេងនោះ គឺខ្លួនតែងតែលើកយកមកនិយាយថា ឪពុករបស់ខ្លួនមានឋានៈជា ឧត្ដមសេនីយឯក (ផ្កាយ៣) និងម្ដាយរបស់ខ្លួនជាអ្នករកសុីខាងផលិតផលគ្រឿងសម្អាង ហើយផ្ទះរបស់នាង ជាផ្ទះថ្មធំស្កឹមស្កៃថែមទៀតផង។ យ៉ាងណាមិញ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ ក្រោយតារាតិចតុករូបនេះ បានអួតអាងថាខ្លួនជាកូន លោក ផ្កាយ៣ ហើយមានកាំភ្លើងទៀតនោះ ក៏ត្រូវបានអធិការដ្ឋាននគរបាលក្រុងសួង នាំខ្លួនមកធ្វើកិច្ចសន្យាហើយថែមទាំងបានឱ្យចេញវីដេអូសុំទោសជាសារធារណៈ និងឈប់ឱ្យមានកំហុសឆ្គងបែបនេះតទៅទៀត។ ក្នុងនោះដែរ កញ្ញា ញឹម ច័ន្ទថន បានធ្វើការលើកឡើងថា៖”មកលេងស្រុកជួបបងសុខា នាក់ណាគិតគាត់យ៉ាងមិចខ្ញុំមិនខ្វល់ទេ! ជាមនុស្សរស់ក្រោមដំបូលមេឃតែមួយគាត់ក៏ជាមនុស្សនាងខ្ញុំក៏ជាមនុស្សហើយមិត្តទាំងអស់គ្នាក៏ជាមនុស្សសូមមេត្តាកុំរើសអើងត្រូវចែកសេចក្ដីស្រឡាញ់អោយមនុស្សជុំវិញខ្លួនយើងទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន ត្រឹមជាមិត្តភាពដោយមិនរើសអើងគឺជាឧត្តមគតិរបស់ខ្ញុំ ច័ន្ទថនអរគុណចាស”។

Add a Comment

Your email address will not be published. Required fields are marked *