ល្អខ្លាំងណាស់ ចាប់ពីថ្ងៃនេះតទៅ សិស្សានុសិស្សគ្រប់កម្រិតសិក្សា និងគ្រប់ភូមិសិក្សានៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងអាចទស្សនាវីដេអូបង្រៀនតាមរយៈ
នៅព្រឹកថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី “ការសិក្សាពីចម្ងាយ” និង ”ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក”។
ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះតទៅ សិស្សានុសិស្សគ្រប់កម្រិតសិក្សា និងគ្រប់ភូមិសិក្សានៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងអាចទស្សនាវីដេអូបង្រៀនតាមរយៈ៖
១.ទូរទស្សន៍ជាតិកម្ពុជាទី២ ទទក២ ឬ TVK 2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់បម្រើដល់ការផ្សព្វផ្សាយស្ដីពីការអប់រំ។ ២.ទូរទស្សន៍ផ្កាយរណបតេជោឌីធីវី Decho DTV ប៉ុស្តិ៍លេខ២២។ ៣.ទូរទស្សន៍ខ្សែកាបនៅទូទាំង២៥រាជធានី-ខេត្ត ដែលមានចំនួន៥៥ប៉ុស្តិ៍ថ្មីដែលផ្សាយបន្តពីទូរទស្សន៍ជាតិកម្ពុជា ទទក២ ឬTVK 2 (សូមមើលតារាងឧបសម្ព័ន្ធទី១នៃសេចក្ដីជូនដំណឹងនេះនូវឈ្មោះក្រុមហ៊ុនទូរទស្សន៍ខ្សែកាប និងលេខប៉ុស្តិ៍ នៅតាមរាជធានី-ខេត្តនីមួយៗ)»។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តអាននូវសេចក្ដីជូនដំណឹងខាងក្រោមដូចតទៅ៖