រំភើបចិត្តណាស់ លោក Ronal ចក់ បានឧបត្ថម្ភអាកុលចំនួន25ដប​ ដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្ទោង

គិតមកដល់ត្រឹមម៉ោង​ ៩៖៣០នាទីព្រឹក ថ្ងៃទី​២០ មេសា​ ២០២០​ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា ពុំរកឃេីញអ្នកជំងឺ​ កូវីដ១៩​ ករណីថ្មី​ទេ ជាសរុបប្រទេសកម្ពុជា មានចំនួន​ ១២២ករណី​​ដដែល​ និងមាន២ករណី ជាសះស្បេីយ​នៅថ្ងៃនេះ សរុប ១០៧នាក់ ស្លា ប់គ្មាន​។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​។

ដោយឡែក នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ លោក ជឿន ប៊ុនចក់ រហ័សនាម (Ronal ចក់) ដែលជាពិធីករអធិប្បាយ ការប្រកួតបាល់ទាត់ និងទទួលបានការគាំទ្រ យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុកនោះ បាននាំយកទឹកអាកុលចំនួន ២៥ដប ជូនទៅដល់កងកម្លាំងសមត្ថកិច្ច ស្រុកស្ទោង ដើម្បីទុកប្រើប្រាស់បាញ់សម្លា ប់មេរោគ។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយឈ្មោះ Khun Phearak បានសរសេរប្រាប់ឱ្យដឹងថា៖”ខ្ញុំបាទរួមទាំងកងកម្លាំង កងរាអាវុធហត្ថស្រុកស្ទោង សូមថ្លែងអំណរគុណចំពោះ លោក​ ជឿន​ ប៊ុនចក់​ ដែលបានឧបត្ថម្ភអាកុលចំនួន ២៥ដប​ ដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង​​ សូមលោកទទួលបានជោគជ័យ គ្រប់ភារកិច្ច”។

Add a Comment

Your email address will not be published. Required fields are marked *