ដេីរលេងរបៀបធម្មតា គ្មានលុយដេីរ របៀបអ្នកមានដូចគេ មានលុយត្រឹម៦០ដុល្លារ និងម៉ូតូមួយ ជូនអូន បាន គ្រប់កន្លែង ឆ្នេរនេសាទ ស្រែអំបិល និង កំពត រយៈពេល៤ថ្ងៃ

ក្តីស្នេហា​ និងក្តីស្រលាញ់​ចំពោះ​គ្នា​ វាមិនមែនជារឿង​ចៃដន្យ​នោះ​ទេ​ គឺសុទ្ធតែជា​និស្ស័យ​ និងជាអ្វីៗ​ធ្លាប់បាន​សាង​រួមគ្នាពី​អតីត​ជាតិ​ នេះបើយើង​និយាយបែបជំនឿ​ ប៉ុន្តែ​បើសិនជាយើងបានជួបអ្នកដែលយើង​ពេញចិត្ត​ និងស្រលាញ់ហើយនោះ​ គួរតែចេះ​ថែរក្សា​ឲ្យ​បានល្អ​ កុំដល់ពេលដែលបាត់បង់ហើយ​ ទើបស្តាយក្រោយនោះ។

ដោយឡែក​ គូស្នេហ៍​មួយ​គូ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បានមានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ខណៈដែល​អ្នកទាំងពីរបាន​បង្ហាញពី​ក្តី​ស្រលាញ់​ចំពោះ​គ្នា​ ក៏ដូចជា​បង្កើត​នូវ​ភាព​ផ្អែមល្ហែម​យ៉ាង​ស្អិត​រមួតក្នុងដំណេីរកម្សាន្តរួមគ្នា​ទៅកាន់តំបន់​រមណីយដ្ឋាន​ជាច្រើន​កន្លែង​ ដែលមាន​រយៈពេល​៤ថ្ងៃ​ និង​ចំណាយ​ត្រឹម​តែ​ ៦០ដុល្លារ​ប៉ុណ្ណោះ​ ពិតជា​នឹកស្មានមិនដល់នោះទេ។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ ឃែ​ ឃែ​ ដែលបាន​បង្ហោះ​ពី​ទិដ្ឋភាព​ដំណើរ​កម្សាន្ត​នេះ​ បាន​មានការ​រៀប​រាប់​ថា៖«រកសុី រកសុី ដេីរលេង ដេីរលេង ដេីរលេង របៀប simple គ្មានលុយដេីរ របៀប rich kid ដូចគេ ត្រឹមម៉ូតូមួយជូនអូនបានគ្រប់កន្លែង ឆ្នេរនេសាទ ស្រែអំបិល និង កំពត សំខាន់60$ ដេីរបាន 4ថ្ងៃ»។

Add a Comment

Your email address will not be published. Required fields are marked *