ថែសុខភាពផងបងប្អូន ជ្រលងសម្ពាធទាប អូសបន្លាយ មកលើកម្ពុជា ជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង ស្ថានភាពបែបនេះធ្វើឲ្យ

កាលពីព្រឹកមិញនេះ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ដោយមានខ្លឹមសារទាំងស្រុងដូចខាងលើក្រោម៖

“តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ដ សង្កេតឃើញថា៖ ជ្រលងសម្ពាធទាប អូសបន្លាយមកលើកម្ពុជាជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះ ធ្វើឱ្យចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងបង្កើនធ្លាក់រ៉ាយប៉ាយជាលំដាប់ នៅក្នុងក្របខ័ណ្ឌលើផ្ទៃប្រទេស ខណៈធាតុអាកាសក្ដៅនឹងថមថយចុះមួយកម្រិត។ ទី១ បណ្ដាខេត្ដ នៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥អង្សាសេ។ និងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិត ពីតិចទៅច្រើន។ ទី២ បណ្ដាខេត្ដនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ -សីតុណ្ហភាពអប្បបរមា មានពី២៣-២៦អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥អង្សាសេ។ និងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិត ពីតិចទៅច្រើន។ ទី៣ បណ្ដាខេត្ដ នៅតំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា មានពី២៥-២៧អង្សាសេ។ -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ។ និងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិត ពីតិចទៅច្រើន។ អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន និងសូមបន្ដប្រុងប្រយ័ត្នខ្ពស់ ចំពោះ បាតុភូត ផ្ទរ រន្ទះ ខ្យល់កន្រ្ដាក់ ដែលនឹងអាចកើតមាន ជាពិសេសបណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាល និងជួរភ្នំដងរែក ចាប់ពីថ្ងៃទី២៣-២៥ ខែមេសា”។

Add a Comment

Your email address will not be published. Required fields are marked *