ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបកស្រាយ មិនមែនក្រពេីរស់ស្ថិតនៅក្នុងស្ទឹង​សង្កែខេត្តបាត់​ដំបង​នោះទេ ដែល​ ម្ចាស់ចិញ្ចឹមបានយកមកពីក្នុងទ្រុងចិញ្ចឹម ដេីម្បី

បាត់ដំបង៖ កាលពីម្សិលមិញនេះ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានម្ចាស់គណនី ហ្វេសប៊ុកមួយដែលមានឈ្មោះ សុឹម អេសូលីតា បានបង្ហោះវីដេអូមួយស្ដីពីភាពភ្ញាក់ផ្អើល ដែលខ្លួនបានប្រទះឃើញក្រពើមួយក្បាល ស្ថិតនៅក្នុងស្ទឹងសង្កែ ម្ដុំក្ដុលដូនទាវ ខេត្ដបាត់ដំបង ដែលស្មានតែក្រពើមួយក្បាលនោះ នៅរស់ ខ្លាចបង្កហានិភ័យ និងគ្រោះថ្នាក់ ទៅដល់ប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះដែរ បន្ទាប់ពីឃើញការបង្ហោះរបស់ម្ចាស់គណនីខាងលើនេះរួចមក ស្នងការដ្ឋាននគរបាលខេត្ដបាត់ដំបង បានចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធនឹងករណីខាងលើ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖”-សូមចូលរួមទាំងអស់គ្នាក្នុងការបង្ការ និងការពារខ្លួនពីករណីឆ្លងជម្ងឺកូវីដ១៩៖ សេចក្តីបំភ្លឺ៖ (មិនមែនក្រពេីរស់ស្ថិតនៅក្នុងស្ទឺង​សង្កែខេត្តបាត់​ដំបង​នោះទេ)។ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ មានកិត្តិយសសូមជម្រាបជូនសាធារណជន​ ពិសេសបងប្អូនអ្នកនិយមប្រេី​ប្រាស់បណ្តាញសង្គមជ្រាបថា​ មិនមានសត្វក្រពេី​រស់ (ស្ថិតនៅក្នុងស្ទឹងសង្កែ​ខេត្តបាត់​ដំបង​)​នោះទេ​ តែរូបភាពនេះគឺជារូបភាពសត្វក្រពេីងាប់​ ដែល​ ម្ចាស់ចិញ្ចឹមបានយកមកពីក្នុងទ្រុងចិញ្ចឹម ដេីម្បីពន្លះយកសាច់និងស្បែកនៅ​ មាត់ស្ទឺង​សង្កែ​ចំណុចឃុំសំរោងក្នុង​ស្រុកឯកភ្នំ​ ឈមគ្នាជា​មួយឃុំក្តុលដូនទាវ​ ក្រុងបាត់ដំបង​ខេត្តបាត់​ដំប​ង​ នារសៀលថ្ងៃទី​២០​ ខែ​មេសា​ ឆ្នាំ​២០២០។ ក្នុងពេលប្រទះឃេីញបែបនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះស៊ីម​ អេសូលីតា​ បានថតផ្សាយថា​ មានសត្វក្រពេីនៅក្នុងស្ទឹងសង្កែ​ ម្តុំក្តុលដូនទាវ​ ដែលការផុសរូបភាពនេះជាហេតុនាំបង្កឲ្យមាន​ការភ្ញាក់ផ្អេីល។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលេីសូមសាធារណ:ជន​ ពិសេសអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបនិងកុំមាន​ការភាន់​ច្រ​ឡំ​ ឬភ័យខ្លាចឲ្យសោះ​ សូមអរគុ​ណ៕(ក្រុមការងារប្រតិកម្មរហ័សរូបភាព​FB​)​By kosal ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០”។

Add a Comment

Your email address will not be published. Required fields are marked *