លោក ហេង ឡុង ៖ សូមជូនជ្រាប មកដល់ពេលនេះ បទចម្រៀង កណ្តៀវអូនស្រួយ បានលុបចេញពីឆានែល YouTube Damrey ហើយ

បទចម្រៀងមួយបទ ដែលមានចំណងជើងថា “កណ្ដៀវអូនស្រួយ” បានកំពុងតែធ្វើឲ្យមហាជន ដែលនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បានធ្វើការរិះគន់យ៉ាងខ្លាំង ក្រោយវីដេអូចម្រៀងមួយនេះ បានប្រើប្រាស់អត្ថន័យខ្លឹមសារបង្កប់ បូករួមជាមួយពាក្យពេចន៍ បែបអាស អាភាសជាច្រើនថែមទៀតផង។

ទន្ទឹងនឹងនេះដែរ បទចម្រៀង “កណ្ដៀវអូនស្រួយ” បកស្រាយដោយកញ្ញា បរ៉ាមុី ក្នុងផលិតកម្ម Domrey TV នេះ គឺមិនមែនជាលើកទីមួយនោះឡើយ ដោយពួកគេបានប្រើប្រាស់ពាក្យពេចន៍អាស អាភាសនេះ។ ក្នុងនោះដែរ ក៏មានបទចម្រៀងមួុយបទទៀត ដែលមានចំណងជើងថា “ស្រណោះអង្រែ” ក៏សំបូរទៅដោយអត្ថន័យបង្កប់ពាក្យអាស អាភាសដូចគ្នា។ ជាមួយគ្នានេះដែរ នាល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្រោយទទួលបានព័ត៍មាន ចំពោះបទចម្រៀងដែលបង្កប់ន័យអាស អាភាស និងត្រូវបានមហាជន កំពុងតែរិះគន់ឡើងកក្រើតពេញផ្ទៃប្រទេសទៀតនោះ…លោក ហេង ឡុង ប្រធាន សមាគមសិល្បករខ្មែរ ក៏បានបង្ហោះសំណេរមួយឃ្លា ដោយមានខ្លឹមសារ យ៉ាងដូច្នេះថា៖ “បទ “កណ្ដៀវអូនស្រួយ” ទាល់តែចំណងជើងបែបនេះ ទើបអាចធ្វើឱ្យបទចម្រៀងល្បីមែនទេ? អរគុណដល់ក្រុមប្រឹក្សាពិន័យ និងលើកសរសើររបស់ក្រសួងវប្បធម៌ ដែលកំពុងតែមានចំណាត់ការដើម្បីស្នើសុំឲ្យលុបបទនេះចេញពីបណ្ដាញ youtube”។ ក្រោយរំលងបានប៉ុន្មានម៉ោងប្រធានសមាគមរូបនេះ ក៏បានបញ្ជាក់ប្រាប់ឱ្យដឹងថា បទចម្រៀង “កណ្ដៀវអូនស្រួយ” គឺត្រូវបានលុបចេញពី Channel Youtube ឈ្មោះ Domrey TV ហើយ។

Add a Comment

Your email address will not be published. Required fields are marked *