រំភើបចិត្តខ្លាំងណាស់ ស្រ្តីពិការម្នាក់ត្រូវបានអ្នកនាង ទ្រី ដាណា ជួយឲ្យធ្វើជាតំណាងចែកចាយ

បើនិយាយអំពីអ្នកស្រី ទ្រី ដាណា ប្រិយមិត្ដជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ ដែលអ្នកស្រី គឺជាថៅកែហាង មាសពេជ្រ និងជាម្ចាស់ផលិតផលគ្រឿងសម្អាង NNP ហើយជានិច្ចកាល គាត់តែងតែធ្វើអំពើសប្បុរសធម៍ជារឿយៗ ក្នុងការជួយទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបទុក្ខលំបាក ក៏ដូចជាមានបញ្ហាផ្សេងៗជាដើម។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ស្រ្ដីម្នាក់ គាត់មានកាយសម្បទានខ្សោយត្រង់ផ្នែកជើង ដោយអាចដើរបានតិចតួចប៉ុណ្ណោះ បានមកជាមួយកូន តាំងពីខេត្ដបាត់ដំបង ដើម្បីមកសុំជួបអ្នកស្រី ទ្រី ដាណា ក្នុងគោលបំណងសុំឲ្យគាត់ជួយផ្ដល់ជាដើមទុន សម្រាប់ធ្វើជាតំណាងចែកចាយ ផលិតផល NNP។

ក្នុងនោះដែរ អ្នកស្រី ទ្រី ដាណា រួមនឹងស្វាមី ក៏បានយល់ព្រមទទួលគាត់ធ្វើជាតំណាងចែកចាយ អោយក្រុមហ៊ុន NNP ហើយក៏បានផ្ដល់កញ្ចប់ ៥០០ដុល្លារ សម្រាប់ស្រ្ដីរូបនេះ រួមជាមួយថវិកាមួយចំនួន នឹងទូរស័ព្ទដៃមួយគ្រឿងផងដែរ។ បន្ថែមពីលើនេះ អ្នកស្រី ទ្រី ដាណា ក៏បានធ្វើការលើកឡើងថា៖”មើលវីដេអូនេះ ហើយជួយគិតនាងខ្ញុំបន្ដិច សង្ឃឹមថាប្អូននិយាយការពិតទៅចុះ”។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *