កំុលលេងជាមួយជំងឺអោយសោះ សំរាប់អ្នកឧស្សាហ៍ឈឺក្រពះគួររួសរាន់ទៅពេទ្យព្យាបាលឲ្យទាន់ពេលវេលា ទោះជំងឺខ្លះវាស្រាលក៏ដោយ

ភ្នំពេញ៖ ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវ កាលពីម្សិលមិញនេះ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដោយនារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ពិសី បានទទួលមរណភាព ព្រោះតែជំងឺ ដុះសា ច់ ក្នុងក្រពះ និងជំងឺទាចទឹក បានឆក់យកជីវិតរបស់គាត់ទៅ ទាំងវ័យក្មេង។

ជាមួយគ្នានេះដែរ ក៏មាននារីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Alip Zuxi ត្រូវជាមិត្ដភក្ដិ នៃ ស ព បានលើកឡើងឲ្យដឹងពីរឿងមួយ ដោយមានខ្លឹមសារថា៖”អ្នកណាឧស្សាហ៍ឈឺក្រពះ រលាកពោះវៀនរាំរ៉ៃ គួររួសរាន់ទៅពេទ្យព្យាបាលលាបថ្នាំស្រួលបួលផង បងប្អូនទាំងអស់គ្នា គួរយកចិត្តទុកដាក់ពីសុខភាពខ្លួនឯងអោយមែនទែន កុំប្រហែស កុំបណ្តោយខ្លួន កុំលលែងជាមួយជំងឺអោយសោះ ទោះជំងឺខ្លះវាស្រាលក៏ដោយ បេីយេីងមិនយកចិត្តទុកដាក់ចាំអោយវាជាបាត់ដោយខ្លួនឯង វាមិនងាយទេ។

ពេលខ្លះ ពេលយេីងគ្រាន់តែធូរបន្តិច យេីងគិតថាយេីងជាហេីយ តែតាមពិតវានៅតែឈឺចឹង ដូចពិសីពួកម៉ាក់ខ្ញុំម្នាក់នេះ កាលនៅរស់ឈឺក្រពះរលាកពោះវៀន គាត់ឈឺរហូតរាំរៃៗនៅនឹង ពេលរៀងធូរគាត់ចាប់ផ្តេីមញ៊ាំហិលញ៊ាំស្រាបៀរ ញ៊ាំនេះញ៊ាំនោះ មិនតមជំងឺរេីលាប់ឡេីងវិញមិនតិចដងទេ ពិនិត្យលាបថ្នាំព្យាបាលចុះឡេីងឈឺជាៗ ចុងក្រោយទៅជាធ្ងន់ធ្ងរជួយលែងបានប៉ាដោយ ខ្ញុំបាត់គាត់ខានឃេីញមុខប្រហែលកន្លះឆ្នាំ ស្មានតែទៅទៅចិនបាត់ហេីយ ហុឹម តាមពិតគ្នា ទៅដេកឈឺតឺតៗនៅពេទ្យអត់សូវមានអ្នកដឹងទេ

ញុំសោកស្តាយខ្លាំងណាស់ ហេតុអ្វីទៅលឿនដល់ចឹងពួកម៉ាក់អេីយ ពួកម៉ាក់សូមអោយពួកម៉ាក់ទៅអោយបានសុខ ពួកម៉ាក់ជាមនុស្សល្អ ពួកម៉ាក់នឹងមានជីវិតដ៏ល្អនៅជាតិថ្មី ពេលខ្ញុំមេីលរូបម្តងៗ ខ្ញុំរ ន្ធ ត់ ចិត្តមិនបាត់ទេ ទទួលយកមិនបានទេ ប្រហែលមួយរយៈមុនបានឆាតមួយគ្នាដែរ ថាពេលមកដល់ខ្មែរអោយឆាតប្រាប់ ខ្ញុំទៅជួប ដល់ពេលម្សិលមិញគេ រ៉ៃ លុយគ្នា គេប្រាប់ថា រ៉ៃអោយអាពិសី អាពិសីមកដល់ខ្មែរហេីយ ខ្ញុំក៏ជូន៥០ដុល្លារ ស្មានថារ៉ៃយកលុយទៅព្យាបាល តាមពិតរ៉ៃយកទុក ដល់ល្ងាចបងស្រីខ្ញុំឆាតមកថា ពិសីទៅហេីយ មនុស្សពេលនៅរស់ស្រស់ស្អាតណាស់តែពេលធ្លាក់ខ្លួនឈឺមេីលឡេីងមិនស្គាល់”។

Add a Comment

Your email address will not be published. Required fields are marked *