អ្នកនាង ទ្រី ដាណា ប្រកាសស្វែងរកលោកពូម្នាក់ពិការភ្នែកទាំងសងខាង ដែលគាត់តែងតែដើរលក់បន្លែរចំងាយផ្លូវ២៣គីឡូម៉ែត្រជារៀងរាល់ថ្ងៃ​ ដើម្បី

កាលពីព្រឹកមិញនេះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ មហាជនមានការចាប់អារម្មណ៏ និងអាណិតអាសូរជាខ្លាំង ចំពោះអ៊ំប្រុសម្នាក់ បានគាត់ខំងើបតាំងពីព្រលឹមទៀភ្លឺ ដោយចំណាយពេលវេលាដើររាប់ម៉ោងមកកាន់ផ្សារបាបលុង ខេត្ដរតនៈគិរី ដើម្បីយកបន្លែបន្ដិចបន្ដួចយកមកលក់ ទាំងដែលគាត់ពិការភ្នែកទាំងសងខាងថែមទៀតផង។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកបងស្រីម្នាក់ ដែលមានឈ្មោះ Sean Srey Nuch បានសរសេរប្រាប់ឱ្យដឹងថា៖”ភ្ញាក់តាំងពីម៉ោងបីទៀភ្លឺ ដេីរពីភូមិប្រាក់ ដេីម្បីមកលក់បន្លែនៅផ្សារបាបលុង ដែលមានចំងាយផ្លូវ ២៣គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ គាត់តែងតែមកអង្គុយលក់គៀនតូបរបស់គេ គាត់ពិការភ្នែកទាំងសងខាង ហើយបើលក់មិនអស់ គឺគាត់មិនទៅផ្ទះទេ មុននឹងថាខ្លួនឯងលំបាក សុំមើលភាពតស៊ូរបស់លោកពូម្នាក់នេះផង”។

យ៉ាងណាមិញ ក្រោយទទួលបានដំណឹងមួយនេះ និងឃើញអំពីភាពតស៊ូរបស់អ៊ំប្រុសខាងលើរួចមក អ្នកស្រី ទ្រី ដាណា ថៅកែហាងមាសពេជ្រ និងជាបុគ្គលសប្បុរសធម៍ដ៏ល្បីឈ្មោះ ដែលចូលចិត្ដជួយអ្នកខ្វះខាតនោះ បានប្រកាសស្វែងរកអ៊ំប្រុសខាងលើ ក្នុងគោលបំណងចង់ជួយអ៊ំប្រុស ដើម្បីអោយមានភាពធូរស្រាលបន្ដិច។

ក្នុងនោះដែរ អ្នកស្រី ទ្រី ដាណា បានលើកឡើងថា៖”ឃើញរូបក៏អាណិតខ្លោចចិត្តដែរ ឃើញគេបង្ហោះរូបនេះ ថាគាត់យកបន្លែមកលក់នៅផ្សារ ទាល់តែអស់ទើបទៅវិញ ពិការភ្នែកផង ហើយដើរ ២៣គីឡូ តាំងពីម៉ោង៣ទៀបភ្លឺ ហឹមជីវិតអើយជីវិត។ មានអ្នកស្គាល់គាត់ ថាលក់ម្ដុំណា ឬដឹងថាជួយតាមណាបាន? គាត់មើលទៅ គ្មានទូរសព្ទប្រើទេ ចង់ជួយគាត់ណាស់ បើស្គាល់គាត់ប្រាប់ផង”។

Add a Comment

Your email address will not be published. Required fields are marked *