ដើម្បីចូលរួមរំលែកទុក្ខ វិចិត្រ​ករខ្មែរមួយរូបបាន​ចំណាយ​ពេល​មួយយប់ទល់ភ្លឺ​ ដេីម្បី​គូរ​រូប​ឪពុក​អ្នក​នាង​ ខាត់​ សុឃីម

ដូចដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួច​មក​ហើយ​ ដែលកាលពី​ព្រឹក​ម្សិលមិញ​នេះ​ ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០២០​ អ្នក​នាង​ខាត់​ ​សុឃីម​ រួម​ជាមួយ​ក្រុម​គ្រួសារ​ទាំងមូល​បានមាន​ទុក្ខ​ជា​ទម្ងន់​ ព្រោះ​តែ​ឪពុក​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ លោកតា​ លាវ​ ខាត់​ បាន​ទទួល​មរណភាព​ដោយ​សារ​តែជំងឺ​ ប៉ុន្ដែ​កូនចៅ​មិនបានដឹងមុនឡេីយ​ ក៏ព្រោះតែ​គាត់​សម្រាន្ត​ទៅហេីយ​ លុះដល់ពេលព្រឹកឡេីងទេីបដឹងថាគាត់ស្លា​ ប់តែម្តង។

យ៉ាងណា​មិញ​ កាលពី​រាត្រី​យប់​មិញ​នេះ​ បងប្រុស​ដែលជា​វិចិត្រ​ករគំនូរដ៏មាន​ស្នាដៃ​ម្នាក់នៅ​ខេត្ត​សៀមរាប​​ និងមាន​គណនី​ផេក​ហ្វេសប៊ុក​ឈ្មោះ​ Artist Cambodia បាន​ចំណាយ​ពេល​មួយយប់ទល់ភ្លឺដេីម្បី​គូរ​រូប​លោកតា​ លាវ​ ខាត់​ ឪពុក​អ្នក​នាង​ ខាត់​ សុឃីម​ ព្រម​ជាមួយ​ខ្លឹមសារ​លេីកឡេីង​ទៅកាន់​មហាជន​ថា៖

«យប់នេះខ្ញុំគូររូបលោកអ៊ុំ លាវ ខាត់ ដែលបានទទួលមរណភាព សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់គ្រួសារនៃសពលោកអ៊ុំ លាវ ខាត់ ដែលត្រូវជាឪពុក បងស្រីខាត់ សុឃីម»។ តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​ទស្សនានូវ​ទិដ្ឋភាព​ទាំង​ស្រុង​ដែល​ជាការ​គូរ​គំនូរ​ដោយស្នាដៃកូនខ្មែរដ៏មាន​សមត្ថភាពរូបនេះ​ដូចតទៅ​។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *