ឃ្លីបវីដេអូចាស់ដែលតារា​ចម្រៀង​អ្នកនាង ឱក​ សុគន្ធ​កញ្ញា​ ធ្លាប់​បាននិយាយរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ពីភាពតស៊ូក្នុងជីវិត​កាលនៅក្មេង ពេលដែល​ឪពុកនាង​បាន​ចាកចេញ​

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួច​មក​ ទាក់ទង​នឹង​រឿង​រ៉ាវ​ដ៏​ភ្ញាក់ផ្អើល​មួយ​ដែលកាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មានការ​ចាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​មហាជន​ជាច្រើន​ បន្ទាប់​ពី​មាន​គណនី​ហ្វេសប៊ុក​មួយ​ដែលមាន​ឈ្មោះ​ Aok Bony បាន​បង្ហោះ​នូវ​រូបភាព​ជាច្រើន​សន្លឹក​របស់​តារា​ចម្រៀង​ ឱក​ សុគន្ធ​កញ្ញា​ កាល​ពី​នាងនៅក្មេង​ និងពេលរៀបការដោយភ្ជាប់ជាមួយរូបលោកនៅពីក្រោយ​ ព្រម​ជាមួយ​ខ្លឹមសារ​លេីកឡេីង​ថា​៖«ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ»។

ទាក់ទង​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​ដែរ​ ក៏មានមហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុកជាច្រើន បានបង្ហាញទស្សនៈមិនគាំទ្រការបង្ហោះសារ ក្នុងន័យ​កូនមិនស្គាល់ឪពុកបែបនេះដែរ ខណៈដែលមានសារមួយចំនួនគាំទ្រឪពុកនាង។ យ៉ាងណា​មិញ​ កាលពី​កន្លង​ទៅនេះ​ អ្នកនាង ឱក សុគន្ធកញ្ញា​ ធ្លាប់​បាននិយាយរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ពីភាពតស៊ូក្នុងជីវិតលើឆាកតន្រ្តីមួយ ដោយ​មាន​ខ្លឹមសារ​ដូចតទៅ​៖

«រឿងបរាជ័យទី១ បែកបាក់គ្រួសារ តាំងតែពីនៅក្មេង តស៊ូរៀនផង មើលប្អូន ខ្លួនជាស្រីខំពុះពាររៀន ដោយឪពុកបានចាកចេញ ម្តាយម៉េម៉ាយចិញ្ចឹមគ្រួសារទាំងមូល នៅពេលនោះខ្លួនខំប្តេជ្ញាថា នឹងរ៉ឹងប៉ឹង ជួយគ្រួសារមួយនេះ ដោយមិនពឹងពាក់កម្លាំងមនុស្សប្រុសនោះទេ»។​​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *