គ្រប់គ្នាដែលមានស្នេហា​ សូមកុំចុះចាញ់ទោះបីគេនិយាយពីយើងបែបណាក៏ដោយ ត្រូវពុះពាររាល់​ឧបសគ្គ​ដែលជារនាំងបាំងឃាំង​ នោះយេីងនឹង​សម្រេច​បាន​ជោគជ័យ​ជាក់​ជា​មិន​ខាន​ឡើយ

ដេីម្បី​ឪ្យ​ស្នេហា​កាន់តែ​រលូន​ និងមាន​ភាព​ជោគជ័យ​ដេីរ​លេី​វិថី​អនាគត​រួម​គ្នា​ ក្រៅ​ពី​ក្តី​ស្រលាញ់​នោះ​ ភាព​ស្មោះត្រង់​ និងការ​ជឿជាក់​គ្នាគឺជា​កត្តា​មួយ​ដ៏សំខាន់បំផុត។ យ៉ាងណា​មិញ​ បេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ រតនា​ ដាវី​ បាន​បង្ហាញ​​ពី​ចំណង​ស្នេហ៍​របស់​ខ្លួន​ជាមួយ​គូ​ដណ្ដឹង​ដែលបាន​តស៊ូ​​ រហូត​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ ដោយ​ក្នុង​នោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​រូបនេះបាន​សរសេរ​រៀបរាប់​ថា៖

«ដំបូងឡើយ​ ពួកយើងគឺជាអ្នកដ៏ទៃនោះទេ ពេលដែលយើងជួបគ្នាក៏មានអារម្មណ៍នឹងគ្នាទៅវិញទៅមក​ ហើយក៏បានក្លាយជាសង្សារនឹងគ្នា ជីវិតជាសង្សាររយៈពេល 3ខែ និង9 ថ្ងៃ មាត់នឹងភ្នែកអ្នកជិតខាងដូចជាមិនសូវសមស្របនឹងគ្រួសារពួកយើងសោះ ។ មួយរយៈក្រោយមកយើងក៏សម្រេចចិត្តពិភាក្សាជាមួយគ្រួសាររៀងៗខ្លួនមិនយូប៉ុន្មានយើងទាំងពីរបានភ្ជាប់ពាក្យ ហើយក៏អស់បារម្ភពីភ្នែកអ្នកជិតខាង។ អគុណដែលតែងនៅក្បែរ និងផ្ដល់នូវភាពកក់ក្តៅ អគុណដែលច្បាស់លាស់ជាមួយអូន ជាចុងក្រោយសូមផ្តាំទៅអ្នកគ្រប់គ្នាដែលមានស្នេហា​ សូមកុំចុះចាញ់ទោះបីគេនិយាយពីយើងបែបណាក៏ដោយ ត្រូវពុះពាររាល់​ឧបសគ្គ​ដែលជារនាំងបាំងឃាំងត្រូវតែសម្រេចនូវបំណងប្រាថ្នារបស់យើងរាល់គ្នាអោយបាន»។

Add a Comment

Your email address will not be published. Required fields are marked *