តារា​ចម្រៀង​ តន់​ ចន្ទ​សីម៉ា​៖​ មើលឲ្យដល់ចប់បងប្អូន សកម្មភាពកំពុងថត លើកទី1ក្នុងជីវិតដែលជួបរឿងបែបនេះ ភ័យរត់លែងចង់ទៅមុខ

ជឿជាក់​ថា​ប្រិយមិត្ត​បាន​ស្គាល់​រួចមកហេីយតារាចម្រៀងស្រីកំពុងឡើងកូដ ប្រចាំផលិតកម្ម «Galaxy Navatra» កញ្ញា តន់ ច័ន្ទសីម៉ា បច្ចុប្បន្ន​តារា​ចម្រៀង​ស្រី​រូបនេះ កំពុងតែកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ឲ្យកាន់តែមានភាពល្បីល្បាញ និងកំពុងតែត្រូវបានទស្សនិកជន គ្រប់ស្រទាប់វណ្ណៈ ពិសេសយុវវ័យ​ធ្វើការគាំទ្រ តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ សុទ្ធសឹងតែជាបទផ្ទុះខ្លាំង នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

យ៉ាងណា​មិញ​ កាលពី​ម្សិលមិញ​នេះ​ ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ឆ្នាំ​២០២០​ នេះ​ កញ្ញា​ តន់​ ចន្ទ​សីម៉ា​ បាន​បង្ហាញ​ពី​អារម្មណ៍​តក់ស្លុត​ជាខ្លាំង​ ខណៈដែល​កំពុង​តែ​ថត​ MV បទ​ចម្រៀង​“ក្តី​សុខមិនមែនធ្លាក់ពីលេីមេឃ” ក៏ស្រាប់​តែ​មាន​បាតុភូត​រន្ទះ​ដែលធ្វើ​ឲ្យ​រូប​នាង​ រួម​ជាមួយ​ក្រុម​ការងារ​ទាំង​អស់ភ័យរត់តែម្តង។ ក្នុង​នោះ​ដែរ​ តារា​ចម្រៀង​ស្រី​រូប​នេះក៏បាន​បានការ​រៀប​រាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផងដែរ​ថា៖«មើលឲ្យដល់ចប់បងប្អូន សកម្មភាពកំពុងថត លើកទី1ក្នុងជីវិតដែលជួបរឿងបែបនេះ ភ័យរត់លែងចង់ទៅមុខ តែយ៉ាងណាក៏ខំប្រឹងប្រែងដើម្បីបងប្អូន អរគុណដែលតែងតែគាំទ្រ Galaxy Navatra»។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *