គួរឲ្យសរសើរមែន​ លោក​ ថម មី និងអ្នកនាង សួស វីសា បន្ទាប់ពីជោគជ័យជ័យលើការរកសុីកាក់កប ក៏បានទិញរថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបន្ថែមទៀត ទុកជាកាដូរសម្រាប់ខ្លួនឯង

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាង សួស វីសា តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស បានរៀបមង្គលការជាមួយលោក ថមមី ដែលរហូតមកទល់ហ្នឹងពេលនេះ អ្នកទាំងពីរ ក៏ទទួលបានចំណងដៃកូនស្រីម្នាក់ ដែលកំពុងពពោះ ធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រអ្នកទាំងពីរ ហាក់មានភាពច្រណែន និងសុភមង្គលមួយនេះយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ លោក ថមមី និងអ្នកនាង សួស វីសា មុនពេលរៀបមង្គលការបានមួយខែ ក៏បានទិញរថយន្ដថ្មីមួយគ្រឿងទុកជាកាដូសម្រាប់ពិធីមង្គលការរបស់ខ្លួន នោះគឺរថយន្ដម៉ាក LEXUS 570 Kuro ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២០ ដែលមានតម្លៃជាង ២៤មុឺនដុល្លារឯណោះ។​ យ៉ាងណាមិញ ក្រោយរៀបមង្គលការ និងទើបតែទិញរថយន្ដ LEXUS 570 បានប្រហែលជាង ៧ខែមកនេះ ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុននេះ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ គូស្វាមីភរិយាមួយគូនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលម្ដងទៀតហើយ ដែលខ្លួនបានទិញរថយន្ដស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងបន្ថែមទៀត ទុកជាកាដូសម្រាប់ការខិតខំប្រឹងប្រែងមួយរយៈពេលនេះ។ ក្នុងនោះដែរ លោក ថមមី ក៏បានបង្ហោះសារមួយឃ្លា ដែលមានខ្លឹមសារថា៖”ស្វាគមន៍សមាជិកថ្មីមួយទៀត កូនស្រីពៅ ស្រីស សូមអោយធ្វេីដំណេីរជិតឆ្ងាយសុខសប្បាយ ហេងៗ មានលាភ មានជ័យ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ អរគុណបញ្ហាដែលអោយខ្ញ៉ំរឹងមាំ អរគុណប្រពន្ធតែងអោយកំលាំងចិត្ត អរគុណដៃគូរដែលជឿជាក់ ហេងហេង អរគុណខ្លួនឯងដែលមិនដែលចុះចាញ់ឧបសគ្គ តែងតែចង់ជោគជ័យ កំុឃើញកោពុកមាត់ថា ១៨ ណា ចាស់ហើយក៍មានប្រពន្ធ មានកូនស្រីមួយហើយ តែសម្រស់នៅតែម៉ែមីអូនដដែរ”។

Add a Comment

Your email address will not be published. Required fields are marked *