មិត្តល្អជួយគ្នាក្នុងគ្រាលំបាក លុយ១០មុឺនរៀល​ អាចអោយសំលាញ់​ យកប្រេីប្រាស់តាមតំរូវការបាន​

យោង​តាម​រយៈ​គេហទំព័រ​ផេក​ហ្វេសប៊ុក​​ឈ្មោះ​ Metrey Dental Clinic​ បាន​ចែករំលែក​នូវ​បទពិសោធន៍​មួយ​ទៅ​កាន់​មហាជន​ដោយមាន​ខ្លឹមសារ​រៀប​រាប់​ដូចតទៅ​៖«100.000 រៀល​ ១០មុឺនរៀល​ ជួយ​ មិត្តល្អខ្ញុំក្នុងពេលគាត់លំបាកបំផុត លុយនេះអាចអោយសំលាញ់​ យកប្រេីប្រាស់តាមតំរូវការ​ ដូចជា​ ចាក់សាំងម៉ូតូ​ សំរាប់​អាជីវកម្ម​ រត់ម៉ូតូឌុប​ បាន​ យ៉ាងតិចក៏​ ១ខែដែរ! រឺអាចយកទៅ​ចង់ការលុយ​ អោយអ្នកផ្សេងបន្តទៀត កេីនកូនលុយទៀតក៏បានដែរ។

នៅក្នុងសង្គមយេីង​សព្វថ្ងៃនេះ​ មានមនុស្សច្រេីន​ប្រភេទណាស់​ មាន​ ក្រ​ ល្អ​ អាក្រក់​ ចិត្តបាប​ ចិត្ត​បុណ្យ​ មានលិត​ អត់លិត​ ច្រេីនណាស់​ណាហេីយខ្ជិលរៀបរាប់! ចឹងហេីយ​ នៅពេលណាយេីងបានជួបមនុស្សល្អ​ មនុស្សចេះជួយយកអាសារយេីង​ ជាពិសេស​ មនុស្សដែលជួយយេីងនៅពេលយេីង​ លំបាក​បំផុត​ និយាយអោយចំ​ គឺជួយយេីង​ ពេលយេីងបាត់បង់អ្វីគ្រប់យ៉ាង! មនុស្សបែបនេះ​ សឹងថាមួយជីវិត​សំរាប់អ្នកខ្លះមិនទាន់បានជួបផង​។ យ៉ាងណាមិ​ញ​ ពេលដែលយេីងបានជួបហេីយ​ ត្រូវចេះថែរក្សា​ និង​រាប់អានគាត់អោយបានយូរ​ រឺក៏រក្សាអោយបានរហូត​នៅមិត្តភាពល្អជាមួយមិត្ត​ ជាពិសេស​មិត្តដូចបានរៀបរាប់ខាងលេី! ជាចុងក្រោយ​ សុំសួរថា​ អ្នកអាននឹង​ ធ្លាប់បានជួបមិត្ត​ភក្ត័​ល្អ​ ល្អ​ ចេះជួួយគ្នា​ និងយល់ចិត្តបែបនេះហេីយ​ រឺនៅ??»

Add a Comment

Your email address will not be published. Required fields are marked *