ចូលរួមអបអរសាទរ កូនស្រីអតីត​កំពូល​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ អេ​ ភូថង កីឡាការិនី អេ ព្រីយ៉ានុតភូថង​ បានភ្ជាប់ពាក្យហើយ​

គ្រាន់តែ​រំលឹក​ពី​អតីត​កំពូល​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ អេ​ ភូថង​ ប្រិយមិត្ត​ និង​មហាជន​បាន​ស្គាល់​ច្បាស់​រួច​មក​ហើយ​ ដែល​រូបលោក​បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ជាច្រើន​បាន​ចាប់ផ្ដើម​ស្គាល់​លេីកីឡាប្រដាល់​ និង​ត្រូវ​បាន​មហាជន​ខ្មែរ​បាន​ដាក់​រហស្សនាម​ឲ្យ​ថា​“អធិរាជ​ប្រដាល់​កែង​ឆេះ​ ជង្គង់​ហោះ​“។

យ៉ាងណា​មិញ​ នៅ​ព្រឹកម្សិល​មិញ​នេះ​ នាថ្ងៃ​ទី​០៩​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នេះ​ គឺជាថ្ងៃដ៏​ពិសេស​ និងមានន័យបំផុតសម្រាប់​អតីត​កីឡាករ​ប្រដាល់​គុន​ខ្មែរដ៏ល្បី​រូបនេះ​ រួមជាមួយ​ភរិយា​ ខណៈដែល​កូនស្រីជាទី​ស្រឡាញ់​​របស់​អ្នកទាំងពីរ​ កីឡាការិនី អេ ព្រីយ៉ានុតភូថង​ បានភ្ជាប់ពាក្យហើយ​ បន្ទាប់​ពី​បាន​ស្វែង​យល់​ចិត្ត​ថ្លើម​គ្នា​អស់​រយៈ​ពេល​ជាយូរមកនោះ។

ក្នុង​នោះដែរ​ កូនកំលោះ​មាន​ឈ្មោះ​ថា​ លៀប​ ប៉ហេង​ នឹង​ត្រូវ​បាន​គេស្គាល់ថា​គាត់បម្រើការក្នុងក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ។​ ហេីយក្នុង​កម្មវិធី​ដ៏​មង្គល​នេះ​ ឃេីញថាមានការ​អញ្ជើញ​ចួលរួម​ពីភ្ញៀវ​កិត្តិយស​ និងបងប្អូន​សាច់ញាតិ​ទាំងសងខាងយ៉ាងច្រេីនកុះករ​​ ដែល​ញ៊ាំងឱ្យ​កម្មវិធី​ទាំង​មូល​មាន​ភាព​រីករាយ​ និង​មានស្នាម​ញញឹម​គ្រប់ៗគ្នា​តែម្តង​។

Add a Comment

Your email address will not be published. Required fields are marked *