សូមចូលរួមរំលែកទុក្ខផង តួអង្គ តាជូជក់ និងជាព្រឹទ្ធាចារ្យសិល្បៈ ដែលពោពេញទៅដោយទេពកោសល្យ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន បានទទួលមរណភាពហើយ

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ រកទីបំផុតគ្មាន ចំពោះការបាត់បង់ វីរសិល្បករ លោកព្រឹទ្ធិចារ្យ នាដកោសល្យវដ្តី ព្រីង សាឃន មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានទទួលមរណភាព នាថ្ងៃអាទិត្យ ១៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០អម្បាញ់មិញនេះ។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក សិល្បករកម្ពុជា បានសរសេរប្រាប់ឱ្យដឹងថា៖”ទោះបីគាត់ឈឺធ្ងន់យ៉ាងណារហូតដល់ទទួលមរណភាពថ្ងៃនេះ ក៏គាត់មិនដែលលើកដៃ សុំអំណោយគេឡើយ សូមចូលរួមសោកស្តាយ ចំពោះការបាត់បង់មរតកមនុស្សរស់ លោកតាព្រឹទ្ធាចារ្យ ព្រីង សាឃន ជាព្រឹទ្ធាចារ្យសិល្បៈដែលពោរពេញទៅដោយទេពកោសល្យ ភាពយន្ត របាំ ល្ខោន យីកេ និងស្នាដៃជាច្រើនទៀត

ពិសេសបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានចាំពីទេពកោសល្យសម្តែងរបស់លោកតា យ៉ាងច្បាស់ តាមរយៈតួរអង្គ «តាជូជក់» នៅក្នុងយីកេររឿងព្រះវេសន្តរកំឡុងឆ្នាំ៨០ជាង។ សូមបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកតា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ដោយក្តីគោរព អុឹម ជីវ៉ា”។

Add a Comment

Your email address will not be published. Required fields are marked *