ដោយក្តីអាណិតអាសូរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បានផ្តល់ការឧបត្ថម្ភ ចំពោះកុមារី​អាយុ​ ៥ឆ្នាំ ដែលត្រូវគេយកកាំ បិ ត ឆូ ត ផ្ទៃមុខ នូវគ្រឿងបរិភោគ​ និងសម្ភារះប្រេីប្រាស់ ព្រមទាំងថវិកាចំនួន​

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីពេលថ្មីៗកន្លងទៅនេះ កុមារីម្នាក់ មានអាយុ៥ឆ្នាំ ត្រូវបានស្រ្ដីចិត្ដកំណាច បានយកកាំ បិត មកអារមុខ ដៃ ជើង ឈា ម ហូរស្រោច ពេញខ្លួន ដេរអស់ជាង ១២០ខ្នង ព្រោះតែខឹងសម្បារ កុមារីខាងលើ បានធ្វើឲ្យកូនប្រុសរបស់ខ្លួន រងរបួសបែកក្បាល កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ដើម្បីជាការ សង សឹក។

យ៉ាងណាមិញ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក កាកបាទក្រហមកម្ពុជា បានសរសេរប្រាប់ឱ្យដឹងថា៖”កក្រក​ ៖​ ដោយក្តីអាណិតអាសូរ​ចំពោះកុមារី​អាយុ​ ៥ឆ្នាំ​ ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយ​កាំបិតឆូតផ្ទៃមុខ​ ក​ ច្រមុះ​ និងដៃ​នោះ​ នៅថ្ងៃព្រហស្បតិ៍​ ទី២៣​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ ផ្តល់ការឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ គ្រឿងបរិភោគ​ និងសម្ភារប្រេីប្រាស់មួយចំនួន​ ដេីម្បីជួយសម្រាលការលំបាក​ និងការព្យាបាល។

ក្នុងឱកាសនោះ​ លោកជំទាវ​ អគ្គលេខាធិការ​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងក្តីអាណិតអាសូរយ៉ាងពន់ពេក​ចំពោះកុមារី​ ឡាស់​ម៉ាវី​ លីយ៉ា​ ដែលទេីបមានអាយុ​ ៥ឆ្នាំ​ ហេីយជួបគ្រោះថ្នាក់បែបនេះ​ ស្របពេលដែលម្តាយកំពុងមានផ្ទៃពោះ​ ៨ខែផង។ លោកជំទាវ​ បានលេីកទឹកចិត្ត​ និងផ្តាំផ្ញេីឱ្យថែទាំសុខភាពឱ្យបានល្អដេីម្បីសុខភាពកូនក្នុងផ្ទៃ​ ហេីយអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ​ និងជូនពរដល់កុមារី​ លីយ៉ា​ ឆាប់បានជាសះស្បេីយឡេីងវិញ។ លោក​ ញ៉ង់​ វ៉ាន់នី​ និងលោកស្រី​ ហុង​ គឹមលាន​ ត្រូវជាឪពុកម្តាយរបស់កុមារីរងគ្រោះ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ យកចិត្តទុកដាក់​ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរេីសអេីងអ្វីឡេីយ”។

Add a Comment

Your email address will not be published. Required fields are marked *