បន្ទាប់ពីបានឃើញគេបង្ហោះអួតលុយ ឡាន មាសពេជ្រ ផ្ទះវីឡា ច្រើនខ្លាំងពេក ស្រាប់តែឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី ក៍បានបង្ហោះសារមួយដែលមានអត្តន័យថា

ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី គឺជាឧកញ៉ាមួយរូប ដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញ និងជាស្ថាបនិកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដោយផ្ដោតទៅលើវិស័យ ឧស្សាហកម្ម និងកសិកម្ម ដែលមានបុគ្គលិករហូតជិតដល់ ១មុឺននាក់ឯណោះ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី ក៏តែងតែធ្វើអំពើសប្បុរសធម៍ជាច្រើន ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសចំពោះប្រជាកសិករ និងអ្នកដែលមានជីវភាពក្រីក្រលំបាកផងដែរ។

ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម បណ្ឌិត ម៉ុង ឬទ្ធី ក៏បានបង្ហោះនូវសំណេរមួយឃ្លា ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖”នៅក្នុង​គ្រា​ដ៏សែន​មហាវិនាសកម្ម​ ដោយសារតែ​ជំងឺ​ឆ្លងកូរ៉ូណា​ កូវីដ-១៩ ​ដ៏មហា​ប្រលៃ​ នៅលេី​ភពផែនដី​យេីងនេះ​ ក្នុង​នោះក៏មាន​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ផងដែ​រ ដូច្នេះហេីយ​ខ្ញុំ​សូម​អភ័យទោស ​មុននិង​និយាយ​ ​ក្រែងលោមាន​អារម្មណ៍​មិនល្អ​ដល់ប្រិយមិត្ត​ នៅក្នុង​បណ្តាញ​សង្គម​ ហ្វេសប៊ុក នេះ។ ខ្ញុំ​សុំចិត្ត ​សុំថ្លេីម​ អ្នកដែល​ចូល​ចិត្តឈ្លោះប្រកែកគ្នា​ និយាយរឿងមិនល្អ​ បង្ហោះ​បង្អួត​ទ្រព្យសម្បត្តិ​ ឡានវីឡា​ លុយ​កាក់​ មាសពេជ្រ​ និងរឿងដែល​មិន​សមរម្យ​មួយចំនួន​ទៀត​បង្ហោះតាម​បណ្តាញ​សង្គម​ ហ្វេសប៊ុក ​សូម​មេត្តា​ឈប់បង្ហោះទៀតទៅ ព្រោះអីយេីង​ត្រូវ​ដឹងថា ​មិនមែនមេីលឃេីញតែនៅ​ក្នុង​ប្រទេស​យេីងទេ ​គឺគេ​មេីលឃេីញ​ទូទាំង​ពិភពលោក​ មានទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ​រក្សា​វាទុកទៅ​ចង់ទិញអីក៏ស្រេចតែចិត្តចង់ទៅ​ មិនចាំបាច់​បង្អួត​ប្រាប់គេឯងទេ ​បេីខ្លួន​ពិតជា​ស្រឡាញ់​ដល់​ប្រជាជន​ក្រីក្រ​មែន​ គួរណាតែ​​យក​ទ្រព្យសម្បត្តិ​ដែលមាននេះ យក​ទៅវិនិយោគ​លេីវិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​តាម​អនុសាសន៍​ណែនាំ ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ ដេីម្បី​បង្កេីត​ការងារ​អោយដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ធ្វើ​ និងបានចូល​រួម​ចំណែក​មួយផ្នែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​យេីងព្រមទាំង​មិនបាន​រំខាន​ដល់​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ​“។

Add a Comment

Your email address will not be published. Required fields are marked *