មិនចេះស្វីត សំដីអាក្រក់ មិនចេះទ្រ ខ្ញុំជឿថា គ្មានអ្នកចង់បានមនុស្សប្រុសបែបហ្នឹងទេ តែសំរាប់ខ្ញុំ

គូស្នេហ៍ដែលជាអ្នកស្រលាញ់ភេទដូចគ្នា (ប្រុសស្រឡាញ់ប្រុស) មួយគូ បានកំពុងធ្វើឱ្យមិត្ដៗនារីជាច្រើន ហាក់មានភាពច្រណែនយ៉ាងខ្លាំង ចំពោះសុភមង្គលរបស់ខ្លួន ព្រោះតែអ្នកទាំងពីរ បានស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្ដែក្ដីស្រឡាញ់ ភាគីខាងបុរស គឺមិនមានការប្រែប្រួលបន្ដិចសោះឡើយ ដែលខាងប្រុស ធ្លាប់បានផ្ដល់ជាកាដូរ សម្រាប់បញ្ជាក់ពី ក្ដីស្រឡាញ់របស់ខ្លួន ទៅកាន់ភាគីខាងនារី នូវចិញ្ចៀនពេជ្រ ដ៏ធំមួយវង់ ដោយមានតម្លៃរាប់មុឺនដុល្លារឯណោះ។

ជាមួយគ្នានេះដែរ កាលពីរសៀលថ្ងៃមិញនេះ ទី០៨ ខែសីហា ឆ្នាំ២០២០ ភាគីខាងប្រុស ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Yang Phanna បានផ្ញើសារ Happy Anniversary ទៅកាន់ដៃគូរបស់ខ្លួន ដោយភ្ជាប់មកជាមួយ រូបថតខ្សែ ក ពេជ្រ ដ៏ធំមួយ និងបានសរសេរថា៖”Happy Anniversary មិនចេះស្វីត ឬសុប្រាយស្អីទេ ដឹងត្រឹមថាស្រឡាញ់អាមួយហ្នឹងមែនអត់? តែក៏អត់ដឹងថា ស្រឡាញ់អាតម្លៃប៉ុណ្ណាទេ ចឹងដកលុយទិញទៅ ស្រឡាញ់ប៉ុណ្ណា ទិញប៉ុណ្ណឹង តែកុំលើសពេក Ok? ហាមលើសតម្លៃ ១០មុឺនដុល្លារ”។ ប៉ុន្ដែបែរជាភាគីខាងនារី មិនទិញនោះទេ ព្រោះគាត់ថា វាលើសពេកហើយ ទុកលុយប្រសើរជាង។ ទន្ទឹមនឹងនេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ភាគីខាងនារី ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Kiko Kiko បានបង្ហោះនូវសំណេងមួយឃ្លាថា៖”Happy Anniversary ៥ឆ្នាំ មនុស្សស្រីប៉ុន្មានអ្នកចង់បាន មនុស្សប្រុសបែបនេះ? មិនចេះស្វីត សំដីអាក្រក់ មិនចេះទ្រ
ខ្ញុំជឿថា គ្មានអ្នកចង់បានមនុស្សប្រុសបែបហ្នឹងទេ។

តែសំរាប់ខ្ញុំ គាត់គឺល្អគ្រប់គ្រាន់ហើយ មនុស្សប្រុសដែលតាមយើងគ្រប់រឿង បំពេញតម្រូវការយើងគ្រប់យ៉ាង មិនថា របស់នោះថ្លៃ ឬថោក គាត់និងព្យាយាមយកវាឲ្យយើង។ ជាមនុស្សម្នាក់មិនចេះក្បត់ ឬសាវា អោយតម្លៃយើងជាដៃគូ
អោយតម្លៃគ្រួសារខាងខ្ញុំទាំងអស់ គាត់ជាមនុស្សដំបូងដែលខ្ញុំទទួលផ្កាកុលាប ជាលើកទី១ ហើយក៏ជាអ្នកទិញចិញ្ចៀនឲ្យខ្ញុំ ជាមនុស្សទី១ ដូចគ្នា។ ចិត្តមនុស្សស្រីទាំងអស់ ខ្ញុំជឿថាអ្វីដែលចង់បានពីដៃគូមុនគេគឺ ផ្កាកុលាបដែលបញ្ជាក់ពី ក្ដីស្រលាញ់ពិត ចិញ្ចៀនដែលបញ្ជាក់ថា ជាអនាគត ដែល
យើងដើរជាមួយគ្នា។ សំរាប់ខ្ញុំ គឺគាត់បំពេញគ្រប់បែបយ៉ាងបានទាំងអស់ ដោយបាតដៃទទេ ដោយមិនពឹងលើលុយអ្នកផ្ទះ បងប្អូនទេ! ចឹងអ្វីដែលខ្ញុំ ទទួលបានគឺ ចេញពីបេះដូងគាត់មិនមែនជាការសម្ដែង។ ការដែលខ្ញុំសរសេរនេះ មិនមែនជាការលើកទឹកចិត្តគាត់ ឬសម្ដែងទេ តែជាអ្វីដែលខ្ញុំ គិតក្នុងចិត្តថាគ្រប់គ្រាន់ ទើបខ្ញុំជ្រើសរើសគាត់”។

Add a Comment

Your email address will not be published. Required fields are marked *