ទីបំផុត កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានសម្រេចចិត្តចាកចេញពីផលិតកម្មរស្មីហង្សមាសហើយ ដោយបានផ្លាស់ប្តូរទៅកាន់ផលិតកម្ម Galaxy Navatra ក្នុងតម្លៃខ្លួន

ដំណឹងដ៏រសើបមួយ ហើយក៏ជាមន្ទិលសង្ស័យ ដែលកើតឡើង កាលពីពេលថ្មីៗកន្លងទៅនេះ ពីសំណាក់មហាជន ចំពោះព័ត៍មានមួយបានលេចឡើងថា កំពូលតារាចម្រៀងប្រុស លំដាប់ជួរមុខក្នុងប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ អាចនឹងចាកចេញពីផលិតកម្ម រស្មី ហង្សមាស ដែលជាទ្រនំចាស់របស់ខ្លួន ដើម្បីទៅចូលរួមជាមួយផលិតកម្មផ្សេងមួយទៀត (វាពិតជាទំនងនឹងអាចកើតឡើង ពិតប្រាកដមែន)។

ទាក់ទងចំពោះដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះដែរ ស្រាប់តែកាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង ប្រធានសមាគមន៍សិល្បករកម្ពុជា បានបង្ហោះ នូវលិខិតអញ្ចើញមួយច្បាប់ ដែលខាងផលិតកម្ម Galaxy Navatra បានអញ្ចើញរូបលោក ធ្វើជាភ្លៀវកិត្តយស ដើម្បីចូលរួមក្នុងកម្មវិធី “ទទួលស្វាគមន៍កំពូលតារាចម្រៀង ព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុន Galaxy Navatra Group”។

សូមជម្រាបផងដែរថា លោក ព្រាប សុវត្ថិ គឺជាតារាចម្រៀងមួយរូប ដែលបានឈរជើង នៅក្នុងផលិតកម្ម រស្មី ហង្សមាស អស់រយៈពេល ជាង ២០ឆ្នាំមកហើយ ហើយក៏បានសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួន នៅក្នុងផលិតកម្ម រស្មី ហង្សមាស រហូតក្លាយទៅជាកំពូលតារាចម្រៀងប្រុស ជួរមុខ លំដាប់ទី១ផងដែរ។ ទន្ទឹមនឹងភាពជោគជ័យយ៉ាងធំធេងលើវិស័យសិល្បៈរួចមក រូបលោក ក៏បានបោះជំហានប្រឡូក ទៅក្នុងវិស័យអលនទ្រព្យ ពុះលក់ដីឡូត៍ និងផ្ទះល្វែង ដែលបានចាប់ដៃគូសហការណ៍ជាមួយ លោកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីពេលថ្មីៗកន្លងទៅនេះ។ ការផ្លាស់ទ្រនំបែបនេះ Galaxy Navatra ទំនងជាផ្ដល់តម្លៃខ្លួន ក្នុងកិច្ចសន្យា ដែលមានតម្លៃរហូតទៅដល់រាប់សែនដុល្លារអាមេរិកឯណោះ ទៅកាន់លោក ព្រាប សុវត្ថិ។

Add a Comment

Your email address will not be published. Required fields are marked *